ព្រះខ័នរាជស្វាយរៀង

ជ័យជម្នះ​ដ៏ធំនៅ​កីឡដ្ឋាន​ស្តាតចាស់​

គ្រាប់បាល់ពីរគ្រាប់គឺគ្រប់គ្រាន់ដើម្បីទទួលបាន ៣ ពិន្ទុនៅកីឡដ្ឋានស្តាតចាស់ក្នុងការប្រកួតដ៏ស្វិតស្វាញជាមួយក្រុមណាហ្គាវើលដ៍នៅសប្តាហ៍នេះ!

គ្មានគ្រាប់បាល់ទេក្នងតង់ទី១ ដែលវាធ្វើអោយក្រុមនី​មួយកាន់​តែ​ស្វិតស្វាញ​។  ទី​បំផុត​គឺ​យើង​ជាអ្នករកគ្រាប់បាល់បាន​មុន​គូរ​ប្រកួត គ្រាប់​បាល់​ទី១​ចាប់ផ្ដើម​ពី​Privat បានលោតតែត​ផុតអស់ខ្សែរកាពារ​ចំ​ក្បាល​យ៉ាង​ល្អផុតដៃអ្នកចាំទីណាហ្គាហើយចូលក្នុងសំណាញ់ទី!

មិន​យូរ​ប៉ុន្មាន​ណាហ្គាវើលដ៍បាន​រកបានមួយគ្រាប់វិញពីការទាត់បាល់ហ្វ្រីឃីកពីខាងក្រៅតំបន់គ្រោះថ្នាក់ដែលនាំអោយ​ណាហ្គា​តាម​ស្មើ​បាន។

បន្ទាប់​មកការបណ្តើរបាល់ពី Emmanuel តាម​រយៈ​ចន្លោះរបស់​ខ្សែរការពារគាត់បញ្ជូនបាល់ឆ្ពោះទៅរកតំបន់​គ្រោះថ្នាក់ដែលមានកីឡាករខ្សែប្រយុទ្ធ Mendy របស់យើងកំពុងរង់ចាំទទួលរួច​ស៊ុត​ជើងស្តាំកាត់ផុតអ្នកចាំទី។  លទ្ធផលចុងក្រោយ ណាហ្គាវើលដ៍១-២ ព្រះខ័នរាជ​ស្វាយរៀង​!

យើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលដំណឹងពីប្អូនៗដែលមានចំណាប់អារម្មណ៍ចំពោះក្លឹបបាល់ទាត់របស់យើង។ អ្នកអាចផ្ញើអ៊ីមែលមកយើងដោយបំពេញបែបបទខាងក្រោម។