ព្រះខ័នរាជស្វាយរៀង

Category: ក្រុមបាល់ទាត់

ក្រុមបាល់ទាត់

ណារ៉ុង កក្កដា ព្រមព្រៀងចុះហត្ថលេខាជាមួយព្រះខ័នរាជស្វាយរៀង

ណារ៉ុង កក្កដា ព្រមព្រៀងចុះហត្ថលេខាជាមួយព្រះខ័នរាជស្វាយរៀង Follow us on Instagram: https://www.instagram.com/pkrsvr_fc_official/ Join us at Telegram: https://t.me/pkrsvrofficial Follow us on TikTok: https://www.tiktok.com/@preahkhanreachsvayrieng Watch us on Youtube: https://youtube.com/preahkhanreachsvayriengfcofficial #pkrsvayriengfc...
ក្រុមបាល់ទាត់

វីរះ ដារ៉ា គឺជាអ្នកចាំទីថ្មីរបស់ពួកយើងសម្រាប់រដូវកាល២០២៣

ក្លិបមានក្តីសោមន្សរីករាយប្រកាសពីការចូលរួមរបស់ វីរះ ដារ៉ាចូលរួមជាមួយព្រះខ័នខៀវ ក្រោមល័ក្ខខណ្ឌខ្ចីជើង១រដូវកាលពីក្លិបវិសាខា។...
ក្រុមបាល់ទាត់

ព័ត៌មានក្រុម

ក្លិបសូមជម្រាបជូនថា សំរេច ម៉េងហួរ វិចិត្រ និងភារ៉ាត់បានសម្រេចចាកចេញពីក្លិប។ ពួកយើងសូមថ្លែងអំណរគុណជាពិសេសដល់សំរេច ដែលបានរួមចំណែកដ៏សំខាន់ជាមួយក្រុមតាំងតែពីឆ្នាំ២០១៣ និងបានជួយក្លិបគ្រងជើងឯកលីគកំពូល២សម័យកាល និងហ៊ុនសែនខាប់២សម័យកាល ហើយនិងអរគុណដល់ម៉េងហួរ និងវិចិត្រ ដែលបានជួយក្លិបគ្រងជើងឯកលីគកំពូលក្នុងឆ្នាំ២០១៩។ ពួកយើងអរគុណដល់អ្នកទាំង៤ ចំពោះការខិតខំប្រឹងប្រែងជាមួយក្រុមកន្លងមក យើងសូមជូនពរអ្នកគ្រប់គ្នាជួបតែសំណាងល្អក្នុងអាជីពនាពេលអនាគត៕...
ក្រុមបាល់ទាត់

កីឡាករថ្មីពីររូបនឹងបង្ហាញខ្លួនដល់អ្នកគាំទ្រឆាប់ៗនេះ!

កីឡាករពីររូប និងត្រូវបង្ហាញមុខដល់អ្នកគាំទ្របានឃើញឆាប់ៗនេះ! សូមតាមដានទាំងអស់គ្នា។ ទាយមើល! ថាគាត់ជានរណា?...
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

កិច្ចសម្ភាសន៍ជាមួយ Conor មុនប្រកួតជាមួយវិសាខា

នេះគឺជាប្រកួតចុងក្រោយនៅក្នុងរដូវកាលនេះ ហើយក៏ជាការប្រកួតដែលនឹងត្រូវកំណត់ថានរណានឹងជាជើងឯកលីគកំពូលកម្ពុជាដែរ។ តើលោកយល់បែបណាចំពោះការប្រកួត? មិនចាំបាច់គិតច្រើននោះទេ យើងត្រូវតែឈ្នះ វាពិតជាធម្មតាដូច្នោះហើយ។ យើងលេងទល់នឹងក្រុមខ្លាំងជាងគេក្នុងលីគ ប៉ុន្តែពួកយើងត្រូវតែផ្តល់អ្វីគ្រប់យ៉ាងដើម្បីឈ្នះ។ មានព័ត៌មានក្រុមអ្វី អាចប្រាប់ពួកយើងបានទេ? Taka នឹងត្រូវអវត្ថមានជាច្រើនខែ ហើយ Clyde ក៏នឹងត្រូវអវត្ថមានផងដែរ។ តើលោកមានពាក្យអ្វីនិយាយទៅកាន់អ្នកគាំទ្រដែរឬទេ? ខ្ញុំសង្ឃឹមថា អ្នកគ្រប់គ្នានឹងពេញកីឡដ្ឋាន កីឡាករតែងតែផ្តល់គ្រប់យ៉ាងដែលល្អបំផុត។ ការឈ្នះ ឬចាញ់គឺជាផ្នែកមួយនៃបាល់ទាត់ យើងលេងតែងតែចង់បានជ័យជំនះ ពួកយើងតែងតែខូចចិត្តពេលដែលយើងចាញ់ ប៉ុន្តែការមកពេញកីឡដ្ឋានគឺជាការមានប្រៀបមួយយ៉ាងពេញទំហឹង...
PKR Interview copy
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

Conor ត្រៀមខ្លួនរួចរាល់សម្រាប់ជំនួបជាមួយបឹងកេត

នេះគឺការប្រកួតចុងក្រោយទល់នឹងបឹងកេតនៅក្នុងផ្ទះរបស់យើងសម្រាប់រដូវកាលនេះ។ តើលោកយល់យ៉ាងណាចំពោះការប្រកួត? ពិតហើយ! យើងត្រូវតែឈ្នះសម្រាប់ការប្រកួតមួយនេះ។ ភាពជឿជាក់ ជាក្រុមរបស់ពួកយើងមានកម្រិតទាបណាស់។ អ្នកគាំទ្រពួកយើងត្រូវតែនៅពីក្រោយក្រុម ហើយកីឡាកររបស់យើង ត្រូវតែចងចាំថាហេតុអ្វីបានជាពួកគេបានឈ្នះការប្រកួតជាច្រើននៅក្នុងឆ្នាំនេះ។ តើលោកមានព័ត៌មានក្រុមអាចប្រាប់ដល់ពួកយើងបានទេ? Odawara នឹងអវត្តមានពេញរដូវកាល ដោយសារតែរបួស។ ចំណែក O’Connell ដោយសារតែស្ថានភាពគាត់មិនសូវល្អពេលនេះក៏នឹងត្រូវអវត្តមានសម្រាប់ការប្រកួតនេះ និងប្រកួតបន្ទាប់ផងដែរ។...
PKR Interview copy
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

Conor ប្រតិកម្មលើការប្រកួតភ្នំពេញក្រោន និងផែនការរបស់គាត់សម្រាប់ជើងទីពីរនៅថ្ងៃអាទិត្យ

តើលោកយល់យ៉ាងណាចំពោះបរាជ័យ៣លើកជាប់គ្នា នៅវគ្គក្រុមកំពូលទាំង៤? ច្បាស់ណាស់ វាមិនមែនជាអ្វីដែលយើងចង់បាននោះទេ។ យើងខំប្រឹងរាល់ថ្ងៃដើម្បីព្យាយាមឈ្នះ។ ទោះយ៉ាងណាក៏ដោយ មានភាពខុសគ្នាខ្លាំងរវាងការប្រកួតចុងក្រោយ និងប្រកួតផ្សេងទៀត។ ទល់​នឹង​បឹងកេត និង​វិសាខា យើង​បាន​បង្កើត​កំហុស​រៀងៗ​ខ្លួន ហើយ​ត្រូវ​បាន​គេ​ដាក់​ពិន័យ។ ទល់នឹងភ្នំពេញក្រោន ខ្ញុំមិនអាចនិយាយច្រើនពេកអំពីឧប្បត្តិហេតុក្នុងការប្រកួតនេះទេ ពីព្រោះយើងបានបញ្ជូនលិខិតតវ៉ាអំពីការប្រកួតទៅ CPL ។ យើងរបូតគ្រាប់បាល់ដល់ទៅ៤គ្រាប់ក្នុងរយៈពេលត្រឹមតែ១២នាទី។ តើលោកយល់បែបណាចំពោះគ្រាប់បាល់ទាំងនោះ? គ្រាប់​បាល់​ទទួល​យក​ចំនួន​៣​គ្រាប់​គឺជា​កំហុស​របស់​ខ្ញុំ​ចំពោះ​កំហុស​បច្ចេកទេស​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​នាម​ជា​គ្រូ​បង្វឹក។ សូម​កុំ​បន្ទោស​កីឡាករ។ គ្រាប់ទី 1 គឺជាកំហុសរបស់អាជ្ញាកណ្តាល...
PKR Interview
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

ប្រធានក្រុម សឿយ វិសាល ប្រាប់យើងពីការរៀបចំខ្លួនសម្រាប់ភ្នំពេញក្រោន

សួស្តី វិសាល បងមានអារម្មណ៍យ៉ាងណាដែរនៅក្នុងការហ្វឹកហាត់ និងការប្រមូលកម្លាំងឡើងវិញ? សម្រាប់ខ្ញុំគិតថាការហ្វឹកហាត់និងការប្រមូលកម្លាំងរបស់យើងគឺបានល្អ ហើយយើងបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតជាមួយភ្នំពេញ។ ទោះបីជាយើងធ្វើពុំបានល្អកាលពីប្រកួតមុនក៏ដោយ តែយើងពុំបានបាក់ទឹកចិត្ត ឬបោះបង់ក្តីស្រម៉ៃរបស់យើងឡើយ យើងនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅរបស់យើងអោយបាន។ បងត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះសម្រាប់ការប្រកួតជាមួយភ្នំពេញក្រោន? ចំពោះការត្រៀមខ្លួនគឺខ្ញុំនិងក្រុមយើងបានត្រៀមរួចជាស្រេចហើយសម្រាប់ការប៉ះជាមួយភ្នំពេញក្រោន យើងខិតខំទាំងកម្លាំងកាយ និងកម្លាំងចិត្តដើម្បីធ្វើវាអោយបានល្អ និងរកផលវិជ្ជមានជូនក្រុម និងអ្នកគាំទ្ររបស់យើង។ មានពាក្យអ្វីនិយាយកាន់អ្នកគាំទ្រពួកយើងទេ? សូមពុកម៉ែបងប្អូនទាំងអស់គ្នាដែលជាហ្វេនក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងពុកម៉ែបងប្អូនដែលជាអ្នករស់នៅក្នុងខេត្តស្វាយរៀងអញ្ជើញចូលរួមគាំទ្រ និងទស្សនាការប្រកួតអោយបានច្រើនកុះករនៅកីឡដ្ឋានរបស់យើង។ ពួកយើងសន្យាថានឹងស្វែងរកជ័យជំនះជូនអ្នកគាំទ្រទាំងអស់គ្នា។  ...
Conor
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

Conor Nestor និយាយពីការប្រកួតទល់នឹងវិសាខាកាលពីថ្ងៃសៅរ៍ និងការរៀបចំសម្រាប់ការប្រកួតទល់នឹងក្រោន

បរាជ័យជាលើកទី២ទៅកាន់វិសាខាក្នុងរដូវកាលនេះ។ តើលោកយល់យ៉ាងណាដែរ? បាទ វាគឺជាការប្រកួតក្រៅដីទី៣ជាមួយពួកគេ និងជាបរាជ័យលើកទី២។ ការដែលយើងលេងទល់នឹងក្រុមខ្លាំងរាល់សប្តាហ៍ គឺជាវាពិបាកគ្រប់គ្រាន់ក្នុងការលេងក្រៅដីទល់នឹងពួកគេជាជាងកាលដែលយើងលេងទល់ពួកគេក្នុងផ្ទះឆ្ងាយណាស់ ជាការពិតណាស់វាធ្វើអោយមានការប្រកួតប្រជែងរឹតតែខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណា យើងត្រូវតែជំនះឧបសគ្គទាំងនេះអោយបាន។ តើលោកមានផែនការយ៉ាងដូចម្តេចក្នុងការរៀបចំសម្រាប់ការប្រកួតដែលនៅសល់ទាំង៤? ជាការពិតណាស់ យើងដឹងថាទម្រង់លេងរបស់យើងគឺមិនល្អទេ។ ពួកយើងដឹងថាមូលហេតុអ្វីដែលធ្វើអោយយើងបរាជ័យ។ យើងត្រូវតែពង្រឹងក្រុម និងពង្រឹងស្មារតីឡើងវិញ វាគឺជាហេតុផលដែលយើងស្ថិតនៅលើកំពូលតារាងនៃលីគនេះជាង២៧០ថ្ងៃមកហើយ។  នៅថ្ងៃពុធនេះ យើងនឹងស្វាគមន៍ក្រុមភ្នំពេញក្រោនក្នុងផ្ទះរបស់យើង។ តើការរៀបចំរបស់លោកដូចម្តេចខ្លះ? មែនទែនទៅ យើងមានពេលរៀបចំ និងប្រមូលកម្លាំងឡើងវិញពុំទាន់គ្រប់គ្រាន់ទេ ប៉ុន្តែពិតណាស់ក្រុមទាំងពីរបានស្គាល់ពីគ្នាបានច្បាស់ណាស់។...

យើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលដំណឹងពីប្អូនៗដែលមានចំណាប់អារម្មណ៍ចំពោះក្លឹបបាល់ទាត់របស់យើង។ អ្នកអាចផ្ញើអ៊ីមែលមកយើងដោយបំពេញបែបបទខាងក្រោម។