ព្រះខ័នរាជស្វាយរៀង

Category: លីគកំពូលកម្ពុជា

WEBSITE
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

Pep លើឡើងពីការរៀបចំក្រុមសម្រាប់ជំនួបជាមួយបឹងកេត ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ

ក្រុមរបស់យើងនឹងទទួលក្រុមភ្ញៀវបឹងកេត មកកាន់កីឡដ្ឋានស្វាយរៀង នៅថ្ងៃសៅរ៍នេះ។ ពួកគេគឺជាក្រុមដែលកំពុងឡើងជើងពេលនេះ។ ពួកយើងបាន សម្ភាសន៍ Pep ពីការរៀបចំក្រុមសម្រាប់ការប្រកួតធំសប្តាហ៍នេះ។ តើលោកមានការរៀបចំក្រុមយ៉ាងដូចម្តេច សម្រាប់ជំនួបជាមួយបឹងកេត ដែលជាក្រុមកំពុងឡើងជើង ហើយក៏ជាជំនួបបិទជុំទី២ផងដែរ? ពួកគេបានរកឃើញទម្រង់លេងមួយជាក់លាក់សម្រាប់ពួកគេកាលពីប្រកួតមុន។ ពួកគេ គឺជាក្រុមដែលមានកីឡាករប្រកបដោយគុណភាពក្នុងការប្រកួតប្រជែងលីគ។ ពួកគេបានផ្លាស់ប្តូរគ្រូបង្វឹក ហើយទម្រង់លេងរបស់គេក៏ផ្លាស់ប្តូរដូចគ្នា។ យើងបានសិក្សាពីពួកគេបានល្អ ហើយកីឡាកររបស់យើងក៏រួចរាល់សម្រាប់ការប្រកួតដែរ។ យើងត្រូវតែ លេងការប្រកួតអោយបានល្អ លេងជាមួយទម្រង់លេងរបស់យើង និងបង្ហាញពីបុគ្គលិកលក្ខណៈរបស់យើង។ ខ្ញុំគិតថាវានឹងក្លាយជាការប្រកួតដ៏ល្អមួយ...
Conor
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

Conor Nestor និយាយពីការប្រកួតទល់នឹងវិសាខាកាលពីថ្ងៃសៅរ៍ និងការរៀបចំសម្រាប់ការប្រកួតទល់នឹងក្រោន

បរាជ័យជាលើកទី២ទៅកាន់វិសាខាក្នុងរដូវកាលនេះ។ តើលោកយល់យ៉ាងណាដែរ? បាទ វាគឺជាការប្រកួតក្រៅដីទី៣ជាមួយពួកគេ និងជាបរាជ័យលើកទី២។ ការដែលយើងលេងទល់នឹងក្រុមខ្លាំងរាល់សប្តាហ៍ គឺជាវាពិបាកគ្រប់គ្រាន់ក្នុងការលេងក្រៅដីទល់នឹងពួកគេជាជាងកាលដែលយើងលេងទល់ពួកគេក្នុងផ្ទះឆ្ងាយណាស់ ជាការពិតណាស់វាធ្វើអោយមានការប្រកួតប្រជែងរឹតតែខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណា យើងត្រូវតែជំនះឧបសគ្គទាំងនេះអោយបាន។ តើលោកមានផែនការយ៉ាងដូចម្តេចក្នុងការរៀបចំសម្រាប់ការប្រកួតដែលនៅសល់ទាំង៤? ជាការពិតណាស់ យើងដឹងថាទម្រង់លេងរបស់យើងគឺមិនល្អទេ។ ពួកយើងដឹងថាមូលហេតុអ្វីដែលធ្វើអោយយើងបរាជ័យ។ យើងត្រូវតែពង្រឹងក្រុម និងពង្រឹងស្មារតីឡើងវិញ វាគឺជាហេតុផលដែលយើងស្ថិតនៅលើកំពូលតារាងនៃលីគនេះជាង២៧០ថ្ងៃមកហើយ។  នៅថ្ងៃពុធនេះ យើងនឹងស្វាគមន៍ក្រុមភ្នំពេញក្រោនក្នុងផ្ទះរបស់យើង។ តើការរៀបចំរបស់លោកដូចម្តេចខ្លះ? មែនទែនទៅ យើងមានពេលរៀបចំ និងប្រមូលកម្លាំងឡើងវិញពុំទាន់គ្រប់គ្រាន់ទេ ប៉ុន្តែពិតណាស់ក្រុមទាំងពីរបានស្គាល់ពីគ្នាបានច្បាស់ណាស់។...
Pre Match Interview copy
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

ខ្សែការពារ Takashi Odawara ផ្តល់បទសម្ភាសន៍មុនជំនួបវិសាខាស្អែកនេះ

ខ្សែការពារលេខ៦១ តាកាហាសុី អូដាវ៉ារ៉ា ត្រៀមខ្លួនខ្លួនរួចរាល់សម្រាប់ការប្រកួតថ្ងៃស្អែកនេះជាមួយវិសាខា ខាងក្រោមនេះជាសម្តីទាំងស្រុងរបស់គេក្នុងការរៀបចំខ្លួន។ សួស្តី តាកាត្រឡប់ពីការសម្រាកវិញតើអ្នកមានអារម្មណ៍បែបណានៅក្នុងការហ្វឹកហាត់ជាមួយក្រុម? ក្រុមបានពិភាក្សាអំពីអ្វីដែលយើងត្រូវធ្វើ និងត្រូវធ្វើឥឡូវនេះ ដូច្នេះខ្ញុំគិតថាយើងធ្វើបានល្អណាស់ក្នុងការរៀបចំសម្រាប់ការប្រកួតបន្ទាប់រហូតមកដល់ពេលនេះ។ យើងនឹងត្រូវជួបវិសាខាសារជាថ្មីអាទិត្យនេះ តើអ្នកតាំងចិត្តដូចម្តេចដែរសម្រាប់ការប្រកួតដ៏ធំមួយនេះ? វា​នឹងក្លាយ​ជា​ការ​ប្រកួត​លើក​ទី​៥​ទល់​នឹង​វិសាខា​នៅ​ឆ្នាំ​នេះ ដូច្នេះ​យើង​ដឹង​ថា​គេ​លេង​យ៉ាង​ណា ដូច្នេះ​យើង​ត្រូវ​ផ្តោត​អារម្មណ៍។ ពួកគេមានកីឡាករដែលមានគុណភាពជាច្រើន។ មានពាក្យអ្វីនិយាយទៅកាន់អ្នកគាំទ្រយើងដែរឬទេ? អរគុណដែលតែងតែគាំទ្រពួកយើង។ ការប្រកួតនេះមានសារៈសំខាន់ណាស់សម្រាប់ពួកយើង ដូច្នេះសូមប្រយុទ្ធទាំងអស់គ្នា ហើយសង្ឃឹមថាអ្នកនឹងរីករាយក្នុងការទស្សនាការប្រកួតនេះ! ខ្ញុំសង្ឃឹមថានឹងបានឃើញទាំងអស់គ្នានៅកីឡដ្ឋាន។ យើងទៅជាមួយគ្នា។...
Pre Match Interview copy
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

លោក Conor Nestor ផ្តល់បទសម្ភាសន៍មុនការប្រកួតជាមួយវិសាខាល្ងាចថ្ងៃសៅរ៍នេះ

លោកគ្រូ Conor Nestor នឹងត្រូវដឹកនាំក្រុមទៅជួបសេះខៀវវិសាខា នៅកីឡដ្ឋានព្រីននាល្ងាចថ្ងៃសៅរ៍ស្អែកនេះ។ ជំនួបចុងក្រោយយើងទទួលបានត្រឹមមួយពិន្ទុរពីវិសាខា ខាងក្រោមនេះគឺជាសម្តីទាំងស្រុងពីលោកគ្រូជុំវិញការរៀបចំក្រុមសម្រាប់ការប្រកួតដ៏ធំមួយនេះ។ សប្តាហ៍នេះយើងនឹងត្រូវប៉ះ ជាមួយក្រុមវិសាខាដែលទើបតែលើកពានហ៊ុនសែនខាប់កាលពីសប្តាហ៍មុន។ តើលោកគ្រូយល់បែបណាចំពោះការប្រកួត? ជាដំបូង អបអរសាទរ វិសាខា ដែលបានឈ្នះពាន Hun Sen Cup ៣ឆ្នាំជាប់គ្នា។ ពួក​គេ​បាន​បង្ហាញ​ឱ្យ​ឃើញ​នៅ​លើ​ទីលាន​ថា​ហេតុ​អ្វី​បាន​ជា​ពួក​គេ​មាន​កីឡាករ​ជម្រើស​ជាតិ​ច្រើន​ម្ល៉េះ។ ជំនួបចុងក្រោយទល់នឹងវិសាខា យើងបានត្រឹមតែ១ពិន្ទុរប៉ុណ្ណោះពីពួកគេ លើកនេះតើលោករំពឹងថានឹងទទួលបានបីពិន្ទុរពេញពីពួកគេបានទេ? ការប្រកួតចុងក្រោយគឺជារឿងចាស់តែប៉ុណ្ណោះ។ រាល់ពេលដែលអ្នកលេងគូប្រកួតកំពូល...
Victor Blasco
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

Victor Blasco ជាប់ជាកីឡាករល្អប្រចាំការប្រកួត ក្នុងជ័យជំនះ៦-០លើអង្គរថាយហ្គឺរ

Victor ជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួត ដែលដាវរាជខៀវទទួលជ័យជំនះក្នុងលទ្ធផល៦-0ទៅលើអង្គរថាយហ្គឺរ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ក្នុងការប្រកួតមួយនេះ រូបគេរកបានមួយគ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួន២លើក។...
PKR Svay Rieng FC News Draw With Boeung Ket
លីគកំពូលកម្ពុជា

ប៉ះ បឹងកេត អេហ្វស៊ី ទទួលបានតែមួយពិន្ទុប៉ុណ្ណោះ។

ការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ក្នុងការប្រកួតពាក់កណ្តាលសប្តាហ៍របស់យើងជាមួយនឹងក្រុមបឹងកេត FC នៅកីឡដ្ឋាន Cambodia Airways។ ...
លីគកំពូលកម្ពុជា

ជ័យជម្នះ​ដ៏ធំនៅ​កីឡដ្ឋាន​ស្តាតចាស់​

គ្រាប់បាល់ពីរគ្រាប់គឺគ្រប់គ្រាន់ដើម្បីទទួលបាន ៣ ពិន្ទុនៅកីឡដ្ឋានស្តាតចាស់ក្នុងការប្រកួតដ៏ស្វិតស្វាញជាមួយក្រុមណាហ្គាវើលដ៍នៅសប្តាហ៍នេះ!...
IMG
លីគកំពូលកម្ពុជា

៣ ពិន្ទុពេញ ពីការប្រកួតជាមួយភ្នំពេញក្រោន

យើងបានធ្វើអោយឱ្យក្រុមបាល់ទាត់ភ្នំពេញក្រោនចាញ់ការប្រកួតលីកលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះជាមួយនឹងជ័យជម្នះ ១-០ ដ៏ធំធេងនៅកីឡដ្ឋានខេត្តស្វាយរៀងកាលពីថ្ងៃអាទិត្យ!...

យើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលដំណឹងពីប្អូនៗដែលមានចំណាប់អារម្មណ៍ចំពោះក្លឹបបាល់ទាត់របស់យើង។ អ្នកអាចផ្ញើអ៊ីមែលមកយើងដោយបំពេញបែបបទខាងក្រោម។