ព្រះខ័នរាជស្វាយរៀង

Tag: ព្រះខ័នរាជស្វាយរៀង

Conor
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

Conor Nestor និយាយពីការប្រកួតទល់នឹងវិសាខាកាលពីថ្ងៃសៅរ៍ និងការរៀបចំសម្រាប់ការប្រកួតទល់នឹងក្រោន

បរាជ័យជាលើកទី២ទៅកាន់វិសាខាក្នុងរដូវកាលនេះ។ តើលោកយល់យ៉ាងណាដែរ? បាទ វាគឺជាការប្រកួតក្រៅដីទី៣ជាមួយពួកគេ និងជាបរាជ័យលើកទី២។ ការដែលយើងលេងទល់នឹងក្រុមខ្លាំងរាល់សប្តាហ៍ គឺជាវាពិបាកគ្រប់គ្រាន់ក្នុងការលេងក្រៅដីទល់នឹងពួកគេជាជាងកាលដែលយើងលេងទល់ពួកគេក្នុងផ្ទះឆ្ងាយណាស់ ជាការពិតណាស់វាធ្វើអោយមានការប្រកួតប្រជែងរឹតតែខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណា យើងត្រូវតែជំនះឧបសគ្គទាំងនេះអោយបាន។ តើលោកមានផែនការយ៉ាងដូចម្តេចក្នុងការរៀបចំសម្រាប់ការប្រកួតដែលនៅសល់ទាំង៤? ជាការពិតណាស់ យើងដឹងថាទម្រង់លេងរបស់យើងគឺមិនល្អទេ។ ពួកយើងដឹងថាមូលហេតុអ្វីដែលធ្វើអោយយើងបរាជ័យ។ យើងត្រូវតែពង្រឹងក្រុម និងពង្រឹងស្មារតីឡើងវិញ វាគឺជាហេតុផលដែលយើងស្ថិតនៅលើកំពូលតារាងនៃលីគនេះជាង២៧០ថ្ងៃមកហើយ។  នៅថ្ងៃពុធនេះ យើងនឹងស្វាគមន៍ក្រុមភ្នំពេញក្រោនក្នុងផ្ទះរបស់យើង។ តើការរៀបចំរបស់លោកដូចម្តេចខ្លះ? មែនទែនទៅ យើងមានពេលរៀបចំ និងប្រមូលកម្លាំងឡើងវិញពុំទាន់គ្រប់គ្រាន់ទេ ប៉ុន្តែពិតណាស់ក្រុមទាំងពីរបានស្គាល់ពីគ្នាបានច្បាស់ណាស់។...
Pre Match Interview copy
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

ខ្សែការពារ Takashi Odawara ផ្តល់បទសម្ភាសន៍មុនជំនួបវិសាខាស្អែកនេះ

ខ្សែការពារលេខ៦១ តាកាហាសុី អូដាវ៉ារ៉ា ត្រៀមខ្លួនខ្លួនរួចរាល់សម្រាប់ការប្រកួតថ្ងៃស្អែកនេះជាមួយវិសាខា ខាងក្រោមនេះជាសម្តីទាំងស្រុងរបស់គេក្នុងការរៀបចំខ្លួន។ សួស្តី តាកាត្រឡប់ពីការសម្រាកវិញតើអ្នកមានអារម្មណ៍បែបណានៅក្នុងការហ្វឹកហាត់ជាមួយក្រុម? ក្រុមបានពិភាក្សាអំពីអ្វីដែលយើងត្រូវធ្វើ និងត្រូវធ្វើឥឡូវនេះ ដូច្នេះខ្ញុំគិតថាយើងធ្វើបានល្អណាស់ក្នុងការរៀបចំសម្រាប់ការប្រកួតបន្ទាប់រហូតមកដល់ពេលនេះ។ យើងនឹងត្រូវជួបវិសាខាសារជាថ្មីអាទិត្យនេះ តើអ្នកតាំងចិត្តដូចម្តេចដែរសម្រាប់ការប្រកួតដ៏ធំមួយនេះ? វា​នឹងក្លាយ​ជា​ការ​ប្រកួត​លើក​ទី​៥​ទល់​នឹង​វិសាខា​នៅ​ឆ្នាំ​នេះ ដូច្នេះ​យើង​ដឹង​ថា​គេ​លេង​យ៉ាង​ណា ដូច្នេះ​យើង​ត្រូវ​ផ្តោត​អារម្មណ៍។ ពួកគេមានកីឡាករដែលមានគុណភាពជាច្រើន។ មានពាក្យអ្វីនិយាយទៅកាន់អ្នកគាំទ្រយើងដែរឬទេ? អរគុណដែលតែងតែគាំទ្រពួកយើង។ ការប្រកួតនេះមានសារៈសំខាន់ណាស់សម្រាប់ពួកយើង ដូច្នេះសូមប្រយុទ្ធទាំងអស់គ្នា ហើយសង្ឃឹមថាអ្នកនឹងរីករាយក្នុងការទស្សនាការប្រកួតនេះ! ខ្ញុំសង្ឃឹមថានឹងបានឃើញទាំងអស់គ្នានៅកីឡដ្ឋាន។ យើងទៅជាមួយគ្នា។...
Pre Match Interview copy
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

លោក Conor Nestor ផ្តល់បទសម្ភាសន៍មុនការប្រកួតជាមួយវិសាខាល្ងាចថ្ងៃសៅរ៍នេះ

លោកគ្រូ Conor Nestor នឹងត្រូវដឹកនាំក្រុមទៅជួបសេះខៀវវិសាខា នៅកីឡដ្ឋានព្រីននាល្ងាចថ្ងៃសៅរ៍ស្អែកនេះ។ ជំនួបចុងក្រោយយើងទទួលបានត្រឹមមួយពិន្ទុរពីវិសាខា ខាងក្រោមនេះគឺជាសម្តីទាំងស្រុងពីលោកគ្រូជុំវិញការរៀបចំក្រុមសម្រាប់ការប្រកួតដ៏ធំមួយនេះ។ សប្តាហ៍នេះយើងនឹងត្រូវប៉ះ ជាមួយក្រុមវិសាខាដែលទើបតែលើកពានហ៊ុនសែនខាប់កាលពីសប្តាហ៍មុន។ តើលោកគ្រូយល់បែបណាចំពោះការប្រកួត? ជាដំបូង អបអរសាទរ វិសាខា ដែលបានឈ្នះពាន Hun Sen Cup ៣ឆ្នាំជាប់គ្នា។ ពួក​គេ​បាន​បង្ហាញ​ឱ្យ​ឃើញ​នៅ​លើ​ទីលាន​ថា​ហេតុ​អ្វី​បាន​ជា​ពួក​គេ​មាន​កីឡាករ​ជម្រើស​ជាតិ​ច្រើន​ម្ល៉េះ។ ជំនួបចុងក្រោយទល់នឹងវិសាខា យើងបានត្រឹមតែ១ពិន្ទុរប៉ុណ្ណោះពីពួកគេ លើកនេះតើលោករំពឹងថានឹងទទួលបានបីពិន្ទុរពេញពីពួកគេបានទេ? ការប្រកួតចុងក្រោយគឺជារឿងចាស់តែប៉ុណ្ណោះ។ រាល់ពេលដែលអ្នកលេងគូប្រកួតកំពូល...
Clyde O'Connell
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

កិច្ចសម្ភាសន៍ជាមួយ Clyde O&#៨២១៧;Connell មុនការប្រកួត

ខ្សែការពារលេខ៤ Clyde O’Connell ប្រាប់ពួកយើងពីការរៀបចំខ្លួនរបស់គាត់សម្រាប់ការប៉ះបឹងកេតថ្ងៃសៅរ៍អាទិត្យនេះ។ តើអ្នកមានអារម្មណ៍បែបណានៅក្នងការហ្វឹកហាត់? តើត្រៀមខ្លួនហើយឬនៅចំពោះការប្រកួតចងសប្តាហ៍នេះ? ខ្ញុំមានអារម្មណ៍ជឿជាក់១០០% ហើយយើងមានការហ្វឹកហាត់ដ៏ល្អណាស់ថ្ងៃនេះ។ ពួកយើងគឺត្រៀមខ្លួនរួចរាល់ហើយ។ តើអ្នកយល់បែបណាចំពោះការប្រកួតថ្ងៃសៅរ៍នេះ? បឹកកេត តែងតែជាក្រមមួយដែលពិបាកពេលប៉ះជាមួយ អ្នកបានឃើញកាលពីប្រកួតមន វាពិតជាតានតឹង ប៉ុន្តែយើងសង្ឃឹមថានឹងអាចទទួលបាន៣ពិន្ទុុរនៅក្នុងការប្រកួតមួយនេះ។ មានពាក្យអ្វី និយាយទៅកាន់អ្នកគាំទ្រយើងទេ? អ្នកគាំទ្រតែងតែអស្ចារ្យគ្រប់រដូវកាល ហើយពួកយើងត្រូវការអ្នកគ្រប់គ្នាគ្រប់ការប្រកួតដែលនៅសល់ទាំង៦នេះ។...
Conor Nestor
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

កិច្ចសម្ភាសន៍មុនការប្រកួតជាមួយ លោក Conor Nestor

លោក Conor Nestor គ្រូបង្វឹករបស់យើងនឹងត្រូវដឹកនាំក្រុមទៅសួរសុខទុក្ខបឹងកេត នៅចុងសប្តាហ៍នេះ។ តោះ មកដឹងពីការរៀបចំសម្រាប់ការប្រកួតដ៏ធំសប្តាហ៍នេះ! នៅចុងសប្តាហ៍នេះ គឺការប្រកួតដំបូងនៃវគ្គកំពូលទាំងបួន ដោយយើងត្រូវលេងទល់នឹងបឹងកេត តើលោកយល់យ៉ាងណាចំពោះការប្រកួតមួយនេះ? បាទ! វាជាការប្រកួតធំមួយដោយក្រុមជើងឯកឆ្នាំ២០១៩ ត្រូវលេងទល់នឹងក្រុមជើងឯកឆ្នាំ២០២០។ វាតែងតែជាការប្រកួតដ៏តានតឹងមួយ នៅពេលយើងលេងនៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ហើយពួកយើងរំពឹងថាវាជាការប្រកួតដ៏ពិបាកមួយទៀតសម្រាប់យើង។ តើមានព័ត៌មានពីក្រុម អាចប្រាប់ពួកយើងបានទេ? ដូចដែលខ្ញុំគិត ពីប្រទេសកម្ពុជាភាគច្រើនពេលនេះក្រុមពួកយើងមានកីឡាករច្រើនដែលកំពុងឈឺដោយសារតែបញ្ហាអាកាសធាតុ។ ប៉ុន្តែខ្ញុំមិនចង់បង្ហាញឈ្មោះ ថានរណានឹងត្រូវខកខានចំណុចនេះឡើយ ហើយពេលនេះយើងមានកីឡាករ៤នាក់...
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

មកស្តាប់គ្រូបង្វឹករបស់យើងនិយាយពីការប្រកួតថ្ងៃសៅរ៍នេះ 👇🏻

ការប្រកួតថ្ងៃសៅរ៍នេះ គឺជាការប្រកួតដ៏រំជួលចិត្តមួយសម្រាប់ក្រុមពួកយើង។ យើងមាន៧ប្រកួតទៀតដែលនៅសល់ពេលនេះ ហើយគ្រប់ការប្រកួតគឺប្រៀបដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រអញ្ចឹង។ សូមសុវត្ថិភាពក្នុងការធ្វើដំណើរមកគាំទ្រពួកយើង។ យើងឆ្ពោះទៅមុខជាមួយគ្នា🙏...
Screen Shot at .. AM
លីគកំពូលកម្ពុជា

គ្រូជំនួយ Oriol Mohedano និយាយពីការជួបក្រុមទ័ពចុងសប្តាហ៍នេះ

ពិធីករ: តើអ្នកយល់យ៉ាងណាចំពោះក្រុមទ័ព និងការប្រកួតមួយនេះ ដោយសារតែយើងនឹងត្រូវជួបពួកគេនៅចុងសប្តាហ៍នេះ? Oriol: ជាការពិតណាស់ វាជាក្របខណ្ឌកម្រិតខ្ពស់មួយ លីគកំពូលកម្ពុជារដូវកាលនេះបានបង្ហាញឲ្យយើងឃើញថា គ្រប់ក្រុមទាំងអស់បានព្យាយាមប្រយុទ្ធក្នុងឥរិយាបទដ៏ល្អមួយ យើងដឹងពីភាពខ្លាំងរបស់គូប្រគូត បន្ទាប់មកយើងនឹងរៀបចំសម្រាប់វា។  ...

យើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលដំណឹងពីប្អូនៗដែលមានចំណាប់អារម្មណ៍ចំពោះក្លឹបបាល់ទាត់របស់យើង។ អ្នកអាចផ្ញើអ៊ីមែលមកយើងដោយបំពេញបែបបទខាងក្រោម។