ព្រះខ័នរាជស្វាយរៀង

Pre Match Interview copy

Conor Nestor ចាកចេញពីព្រះខ័នរាជស្វាយរៀងដើម្បីចូលរួមជាមួយក្លិបនៅប្រទេសឥណ្ឌា

Conor Nestor ចំណាយរយះពេល៥ឆ្នាំកន្លះជាមួយក្លិប បានសម្រេចចិត្តចាកចេញដើម្បីចូលរួមក្លិបមួយដែលមានមូលដ្ឋាននៅលីគកំពូលឥណ្ឌា។

o

Conor ចូលរួមជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅខែមករា ឆ្នាំ២០១៨ គាត់ត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកបរទេសដែលមានបទពិសោធន៍ជោគជាំ និងកំពូលមួយរូបក្នុងប្រទេសកម្ពុជា លោកបានដឹកនាំយើងឈ្នះពានរង្វាន់លីគកំពូលកម្ពុជាជាលើកទី២នៅឆ្នាំ២០១៩ និងជួយឲ្យក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហ៊ុនសែនខាប់ចំនួន២ដងគឺនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ និងជួយក្លិបបានទៅលេងវគ្គជម្រុះក្នុងពូលក្នុងពានរង្វាន់ AFC Cup ជាលើកដំបូងរបស់ក្លិប។

 

LOL

Conor ក៏បានរួមចំណែកជួយអភិវឌ្ឍន៍កីឡាករវ័យក្មេងជាច្រើនរូប ឲ្យបានចូលរួមលេងតំណាងឲ្យជម្រើសជាតិផងដែរ។

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងអរគុណចំពោះការខិតខំលះបង់ធំធេងរបស់គាត់ចំពោះក្លិប និងសូមជូនពរលោកគ្រូសំណាងល្អ ជោគជ័យចំពោះអាជីពនាពេលអនាគត៕

 

YouTube player

យើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលដំណឹងពីប្អូនៗដែលមានចំណាប់អារម្មណ៍ចំពោះក្លឹបបាល់ទាត់របស់យើង។ អ្នកអាចផ្ញើអ៊ីមែលមកយើងដោយបំពេញបែបបទខាងក្រោម។