ព្រះខ័នរាជស្វាយរៀង

ព័ត៌មាន

WEBSITE
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

Pep លើឡើងពីការរៀបចំក្រុមសម្រាប់ជំនួបជាមួយបឹងកេត ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ

ក្រុមរបស់យើងនឹងទទួលក្រុមភ្ញៀវបឹងកេត មកកាន់កីឡដ្ឋានស្វាយរៀង នៅថ្ងៃសៅរ៍នេះ។ ពួកគេគឺជាក្រុមដែលកំពុងឡើងជើងពេលនេះ។ ពួកយើងបាន សម្ភាសន៍ Pep ពីការរៀបចំក្រុមសម្រាប់ការប្រកួតធំសប្តាហ៍នេះ។ តើលោកមានការរៀបចំក្រុមយ៉ាងដូចម្តេច សម្រាប់ជំនួបជាមួយបឹងកេត ដែលជាក្រុមកំពុងឡើងជើង ហើយក៏ជាជំនួបបិទជុំទី២ផងដែរ? ពួកគេបានរកឃើញទម្រង់លេងមួយជាក់លាក់សម្រាប់ពួកគេកាលពីប្រកួតមុន។ ពួកគេ គឺជាក្រុមដែលមានកីឡាករប្រកបដោយគុណភាពក្នុងការប្រកួតប្រជែងលីគ។ ពួកគេបានផ្លាស់ប្តូរគ្រូបង្វឹក ហើយទម្រង់លេងរបស់គេក៏ផ្លាស់ប្តូរដូចគ្នា។ យើងបានសិក្សាពីពួកគេបានល្អ ហើយកីឡាកររបស់យើងក៏រួចរាល់សម្រាប់ការប្រកួតដែរ។ យើងត្រូវតែ លេងការប្រកួតអោយបានល្អ លេងជាមួយទម្រង់លេងរបស់យើង និងបង្ហាញពីបុគ្គលិកលក្ខណៈរបស់យើង។ ខ្ញុំគិតថាវានឹងក្លាយជាការប្រកួតដ៏ល្អមួយ...
Nick Taylor
លីគកំពូលកម្ពុជា

Nick Taylor រកបានគ្រាប់បាល់ដំបូងរបស់ខ្លួន ក្នុងលីគកំពូលកម្ពុជា

បំបែកពងមាន់ រកគ្រាប់បាលដំបូងរបស់ខ្លួន៖ គោលដៅរបស់ Nick រកគ្រាប់បាល់ក្នុងកម្មវិធីពានរង្វាន់ផ្លូវការសម្រាប់ក្លឹបបានសម្រេចហើយ! គេតែងនិយាយថាគោលដៅទីមួយ គឺតែងតែពិបាកបំផុត។ ថ្ងៃនេះ Nick ទម្លាយឧបសគ្គទាំងនោះ ព្រមទាំងបានទំលាយសំណាញ់ទីនៅលីគកំពូលកម្ពុជាហើយ! ការបញ្ចប់ខ្សត់គ្រាប់បាល់ ហើយរកបានគ្រាប់លើកដំបូងរបស់គាត់មិនមែនគ្រាន់តែជាជ័យជំនះផ្នែកបច្ចេកទេសប៉ុណ្ណោះទេ វាគឺវាបង្ហាញពីភាពម៉ឺងម៉ាត់ ការប្តេជ្ញាចិត្ត និងជំនឿដែលមិនផ្លាស់ប្តូរ។ Nick Taylor “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយនិយាយដោយស្មោះត្រង់ថាបានធូរស្រាលបន្តិចក្នុងការរកគ្រាប់បាល់ដំបូងរបស់ខ្ញុំនៅក្នុង CPL! វាតែងតែជាអារម្មណ៍ល្អមួយ ក្នុងការជួយក្រុមរបស់អ្នកឱ្យឈ្នះការប្រកួតដែលជាគោលបំណងចម្បងរបស់ខ្ញុំសម្រាប់គ្រប់ការប្រកួត។ សូមអរគុណអ្នកគាំទ្រសម្រាប់ការគាំទ្រពួកយើងជា​រៀង​រាល់​សប្ដាហ៍...
rsz tiktokxpkr copy
ក្រុមបាល់ទាត់

TikTok និងព្រះខ័នរាជស្វាយរៀងក្លាយជាដៃគូពាណិជ្ជកម្មផ្លូវការ

TikTok និងព្រះខ័នរាជស្វាយរៀងក្លាយជាដៃគូពាណិជ្ជកម្មផ្លូវការ ពួកយើងមានក្តីសោមន្សរីករាយប្រកាសជូនថា ពួកយើងបានសហការណ៍ជាមួយ TikTok ក្នុងនាមជាដៃគូពាណិជ្ជកម្មកផ្លូវការ។ TikTok នឹងនាំអ្នកគាំទ្ររបស់ពួកយើងឲ្យកាន់កាន់តែមានភាពជិតស្និទ្ធជាមួយគ្រប់សកម្មភាពរបស់យើង និងកីឡាកររបស់យើងតាមរយះមាតិការនានា។ ចូលរួមជាមួយពួកយើងថ្ងៃនេះនៅលើ TikTok តាមរយះលីង៖ https://www.tiktok.com/@preahkhanreachsvayrieng…...
PKSVR
ក្រុមបាល់ទាត់

ស្វាគមន៍ Pep Munoz មកកាន់ព្រះខ័នខៀវ

សូមណែនាំគ្រូបង្វឹកថ្មីរបស់ពួកយើង លោក Pep Munoz! លោក Pep អាយុ៤៣ឆ្នាំ គឺជាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដែលកាន់អាជ្ញាប័ណ្ណកម្រិតយូហ្វាប្រូឡាយសិន ជាមួយនឹងបទពិសោធន៍បង្វឹកជាង១៩ឆ្នាំ។ Pep ចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញមុនទៅចូលរួមជាមួយក្លិបយក្ស FC Barcelona។ Pep ចំណាយរយះពេល៤ឆ្នាំជាមួយ U19 និង Barcelona B លោកបានជួយឲ្យក្រុមឈ្នះពានរង្វាន់ U19...
Pre Match Interview copy
ក្រុមបាល់ទាត់

Conor Nestor ចាកចេញពីព្រះខ័នរាជស្វាយរៀងដើម្បីចូលរួមជាមួយក្លិបនៅប្រទេសឥណ្ឌា

Conor Nestor ចំណាយរយះពេល៥ឆ្នាំកន្លះជាមួយក្លិប បានសម្រេចចិត្តចាកចេញដើម្បីចូលរួមក្លិបមួយដែលមានមូលដ្ឋាននៅលីគកំពូលឥណ្ឌា។ Conor ចូលរួមជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅខែមករា ឆ្នាំ២០១៨ គាត់ត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកបរទេសដែលមានបទពិសោធន៍ជោគជាំ និងកំពូលមួយរូបក្នុងប្រទេសកម្ពុជា លោកបានដឹកនាំយើងឈ្នះពានរង្វាន់លីគកំពូលកម្ពុជាជាលើកទី២នៅឆ្នាំ២០១៩ និងជួយឲ្យក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហ៊ុនសែនខាប់ចំនួន២ដងគឺនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ និងជួយក្លិបបានទៅលេងវគ្គជម្រុះក្នុងពូលក្នុងពានរង្វាន់ AFC Cup ជាលើកដំបូងរបស់ក្លិប។   Conor ក៏បានរួមចំណែកជួយអភិវឌ្ឍន៍កីឡាករវ័យក្មេងជាច្រើនរូប ឲ្យបានចូលរួមលេងតំណាងឲ្យជម្រើសជាតិផងដែរ។ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងអរគុណចំពោះការខិតខំលះបង់ធំធេងរបស់គាត់ចំពោះក្លិប និងសូមជូនពរលោកគ្រូសំណាងល្អ ជោគជ័យចំពោះអាជីពនាពេលអនាគត៕  ...
លីគខាប់

Conor លើកឡើងជុំវិញពីការប្រកួតជាមួយប៉ូលីស

កាលពីថ្ងៃអាទិត្យកន្លងទៅ យើងបានទៅលេងនៅកីឡដ្ឋានថ្មីរបស់ក្រុមប៉ូលីស ដោយទទួលបានជ័យជំនះក្នុងលទ្ធផល ១ទល់នឹង៥ បីគ្រាប់រកបានដោយ Haber និងមួយគ្រាប់ម្នាក់ដោយកក្កដា និង Nick។ ខាងក្រោមនេះគឺជាការយល់ឃើញគ្រូធំយើងក្នុងការប្រកួតមួយនេះ។ យើងរកបាន៥គ្រាប់ក្នុងមួយប្រកួតទៀតហើយសប្តាហ៍នេះ។ តើលោកយល់យ៉ាងណាចំពោះការប្រកួត? ខ្ញុំពិតជារីករាយជាមួយនឹងទម្រង់លេងរបស់យើង ព្រោះខ្ញុំគិតថាប៉ូលីសមានកីឡាករក្មេងនិងមានទេពកោសល្យច្រើន អញ្ចឹងហើយវាជាជោគជ័យធំមួយដែលយើងអាចរកបាន៥គ្រាប់ជាមួយនឹងក្រុមថ្មីរបស់យើង។ តើលោកយល់យ៉ាងណាចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលក្នុងការផ្តល់បាល់ប៉េណាល់ទី ចំពោះការប្រជែងបាល់របស់ Mizuno? ខ្ញុំគិតថាប្រសិនបើវាជាកំហុស នោះពួកយើងគួរទទួលបានវា២ដងដូចគ្នាការទាត់បាល់ពិន័យជុំវិញទីលាន។ វាគឺជាចំណុចខ្វះខាតនៃការសម្រេចចិត្តរបស់មន្រ្តីការប្រកួត។ តើអ្នករីករាយចំពោះគ្រាប់បាលដំបូងរបស់កក្កដា និងការរកគ្រាប់ហេតទ្រីករបស់ Haber...
ក្រុមបាល់ទាត់

Orkidē Development បន្តការឧបត្ថម្ភសម្រាប់រដូវកាល២០២៣/២០២៤

ពួកយើងមានមោទកភាពជម្រាបជូនថា ដៃគូសហការរយះពេលវែង និងអ្នកឧបត្ថម្ភធំផ្លូវការរបស់យើង ក្រុមហ៊ុន Orkidē Development នឹងបន្តជាអ្នកឧបត្ថម្ភធំផ្លូវការសម្រាប់រដូវកាលបាល់ទាត់កម្ពុជាឆ្នាំ ២០២៣/២០២៤។ ពួកយើងនឹងព្យាយាមបន្តកិច្ចសហការល្អជាមួយគ្នានារដូវកាលបន្តបន្ទាប់ទៀត និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមជួយជ្រោមជ្រែងនាពេលកន្លងមក។...
Feature Image
ក្រុមបាល់ទាត់

សេចក្តីប្រកាសរបស់ក្លិបអំពី Nick Taylor

ក្លិបសូមជម្រាបជូនដំណឹងដល់អ្នកគាំទ្រទាំងអស់គ្នាថា Nick Taylor នឹងពុំលេងនៅក្នុងកម្មវិធីពានរង្វាន់ខេមបូឌានលីគខាប់ឆ្នាំ២០២៣ឡើយ គឺពុំអាចចុះឈ្មោះរបស់គាត់ទៅក្នុងប្រព័ន្ធ ដោយហេតុថាការដោះដូរកីឡាកររវាងកម្ពុជា និងអន្តរជាតិពុំទាន់បើកនៅឡើយ។  នេះមានន័យថាក្លិបគឺពុំអាចស្នើរសុំវិញ្ញាបណ្ណបត្រដោះដូរអន្តរជាតិជាមួយ FIFA ពីសហព័ន្ធបាល់ទាត់អាមេរិក ផ្ទេរមកកាន់ក្លិបយើងជាផ្លូវការនៅឡើយ។ ការដោះដូរកីឡាករកម្ពុជាអន្តរជាតិនឹងបើកឡើងវិញនៅខែមិថុនា ហើយពេលនោះក្លិបនឹងស្នើរសុំវិញ្ញាបណ្ណបត្រដោះដូរឲ្យ Nick ហើយបន្ទាប់មកនឹងចុះឈ្មោះគេអោយបានរួចរាល់សម្រាប់លេងពានរង្វាន់ខេមបូឌានព្រីមែរលីគ និងហ៊ុនសែនខាប់ ក្នុងរដូវកាល២០២៣/២០២៤៕...
ACEPKR
ក្រុមបាល់ទាត់

មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល ហៅកាត់ ACE គឺជាដៃគូសហការណ៍អប់រំផ្លូវការ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងមានក្តីសោមនស្សរីករាយប្រកាសជូនថា Australian Center for Education (ACE) គឺជាដៃគូសហការអប់រំផ្លូវការ សម្រាប់រដូវកាល២០២៣/២៤។ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល គឺជាសាលាបង្រៀនភាសាអង់គ្លេសឈានមុខគេនៅកម្ពុជា និងនៅទូទាំងអាស៊ីអាគ្នេយ៍។...

យើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលដំណឹងពីប្អូនៗដែលមានចំណាប់អារម្មណ៍ចំពោះក្លឹបបាល់ទាត់របស់យើង។ អ្នកអាចផ្ញើអ៊ីមែលមកយើងដោយបំពេញបែបបទខាងក្រោម។