• kh

ព្រះខ័នរាជស្វាយរៀង

Screen Shot at .. AM

លោក Conor Nestor លើកឡើងពីជុំវិញការប្រកួតជាមួយ Naga World ល្ងាចនេះ

MC: ពួកយើងនឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវណាហ្គាវើលដ៍សប្តាហ៍នេះ តើលោកយល់បែបណាចំពោះការប្រកួត?

Conor: ជាការប្រកួដ៏ពិបាកមួយ ដែលកាលពីមុនពួកគេទទួលបានការពិន័យជាច្រើន ហើយការសម្រេចបែបនេះបង្ករផលវិបាកជាច្រើនចំពោះពួកគេ ប៉ុន្តែឥឡូវនេះកីឡាករដែលជាប់ពិន័យទាំងនោះបានត្រឡប់មកវិញហើយ ដែលនឹងធ្វើអោយការប្រកួតនេះនឹងតានតឹងខ្លាំង។

MC: មានព័ត៌មានក្រុមអ្វី ដែលលោកអាចប្រាប់ពួកយើងបានទេ?

Conor: ព័ត៌មានក្រុមដែលសំខាន់នោះគឺកាលពីសប្តាហ៍មុនយើងមានកីឡការដល់ទៅ៦នាក់ដែលលេងទាំងឈឺនៅក្នុងការប្រកួត មានបីនាក់ដែលធ្លាក់ខ្លួនឈឺនៅក្នុងថ្ងៃប្រកួត ចំណែកMarcus មិនបានហាត់ទាល់តែសោះសប្តាហ៍មុនដោយសារតែគាត់របួស ហើយសប្តាហ៍នេះយើងកាន់តែពិបាកព្រោះកីឡាករជាច្រើនកំពុងឈឺ តែយ៉ាងណាយើងជឿជាក់ថា កីឡកររបស់យើងនឹងត្រឡប់មកជាទាន់ពេលវេលាច្រើនតាមអាចធ្វើទៅបាន ហើយអ្នកដែលលេងសុទ្ធតែជាកីឡាករស្វាយរៀង យើងនឹងខំប្រឹងប្រែងឲ្យខ្លាំងបំផុត។

MC: ការរកគ្រាប់បាល់របស់យើងសង្កេតឃើញថា មានការរកគ្រាប់បាល់តិចជាងកាលដែលទើបបើករដូវកាលដំបូង។ តើលោកអាចប្រាប់ពីមូលហេតុបានទេ?

Conor: ខ្ញុំយល់ពីសំណួរមួយនេះ ហើយខ្ញុំក៏បានឃើញការចោទសួរជាច្រើនផងដែរ ទាក់ទងទៅនឹងការរកគ្រាប់បាល់ តែអ្វីដែលសំខាន់គឺយើងទទួលបានពិន្ទុរច្រើន គ្រាប់បាល់សងច្រើន ខ្ញុំឃើញថាយើងធ្វើបានល្អ របៀបដែលរកគ្រាប់តិចពិតហើយ តើយើងរក្សាសំណាញ់ទីបាន?ពិតហើយ! គ្រាប់បាល់ធ្វើឲ្យយើងឈ្នះការប្រកួត ហើយរក្សាសំណាញ់ទីជួយឲ្យយើងឈ្នះពាន ខ្ញុំរីករាយចំពោះការឈ្នះ១ទល់នឹង០ ទោះវាមិនមែនជាទម្រង់លេងដ៏ល្អមួយ តែដូចខ្ញុំនិយាយអញ្ចឹងអ្នកដែលរិះគន់ចំពោះការរកគ្រាប់បាល់របស់យើង ហាក់ដូចចាយើងមានកីឡាករតែ៥ ៦នាក់អញ្ចឹង តែក្នុងនាមខ្ញុំជាគ្រូបង្វឹកគឺខ្ញុំរីករាយចំពោះកូនក្រុម ហើយខ្ញុំដឹងច្បាស់ពីភាពខ្លាំងរបស់គូរប្រកួតមានកម្រិតប៉ុណ្ណា មិនមានន័យថាយើងស៊ុតបញ្ចូលទីបានច្រើនប៉ុណ្ណានៅជើងទី១ វាគ្មានន័យអីចំពោះជើងទី២ទី៣ឡើយ ដូចខ្ញុំបានឃើញកាលដែល Man United ប៉ះជាមួយ Man Cityថ្ងៃមុនអញ្ចឹង មានអ្នកគាំទ្រ United ជាច្រើនភ្ញាក់ផ្អើលចំពោះការធ្លាយគ្រាប់បាល់ នៅក្នុងបាល់ទាត់គឺមិនប្រាកដនោះទេ មិនមែនមានន័យថា ថ្ងៃនេះអ្នកឈ្នះ៤ទល់នឹង០ ហើយប្រកួតក្រោយអ្នកនឹងឈ្នះគេ៤ទល់នឹង០ទៀតនោះឡើយ ចំពោះការដែលប៉ះទ័ពខ្ញុំពេញចិត្តមែនទែនដែលយករកបាន៧ពិន្ទុរពីពួកគេ បឹងកេតរកបាន៦ពិន្ទុរ វិសាខារកបានបីពិន្ទុរ  ក្រោនរកបាន៤ពិន្ទុរ គ្មានក្រុមណានៅក្នុងកំពូលតារាងទាំង៤រកពិន្ទុរពីទ័ពច្រើនជាងយើងឡើយ តែថាពួកយើង អាចរកគ្រាប់បាល់ច្រើនទៀតទេពិតណាស់ ក៏ប៉ុន្តែនិយាយបែបនោះហាក់ដូចជាខ្វះការគោរពចំពោះក្រុមទាំងមូលដែលខិតខំប្រឹងប្រែងយ៉ាងខ្លាំង។

 

យើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលដំណឹងពីប្អូនៗដែលមានចំណាប់អារម្មណ៍ចំពោះក្លឹបបាល់ទាត់របស់យើង។ អ្នកអាចផ្ញើអ៊ីមែលមកយើងដោយបំពេញបែបបទខាងក្រោម។