ក្រុមបាល់ទាត់លីគកំពូលកម្ពុជា
Conor ប្រតិកម្មលើការប្រកួតភ្នំពេញក្រោន និងផែនការរបស់គាត់សម្រាប់ជើងទីពីរនៅថ្ងៃអាទិត្យ
តើលោកយល់យ៉ាងណាចំពោះបរាជ័យ៣លើកជាប់គ្នា នៅវគ្គក្រុមកំពូលទាំង៤? ច្បាស់ណាស់ វាមិនមែនជាអ្វីដែលយើងចង់បាននោះទេ។ យើងខំប្រឹងរាល់ថ្ងៃដើម្បីព្យាយាមឈ្នះ។ ទោះយ៉ាងណាក៏ដោយ មានភាពខុសគ្នាខ្លាំងរវាងការប្រកួតចុងក្រោយ និងប្រកួតផ្សេងទៀត។ ទល់នឹងបឹងកេត និងវិសាខា យើងបានបង្កើតកំហុសរៀងៗខ្លួន ហើយត្រូវបានគេដាក់ពិន័យ។ ទល់នឹងភ្នំពេញក្រោន ខ្ញុំមិនអាចនិយាយច្រើនពេកអំពីឧប្បត្តិហេតុក្នុងការប្រកួតនេះទេ ពីព្រោះយើងបានបញ្ជូនលិខិតតវ៉ាអំពីការប្រកួតទៅ CPL ។ យើងរបូតគ្រាប់បាល់ដល់ទៅ៤គ្រាប់ក្នុងរយៈពេលត្រឹមតែ១២នាទី។ តើលោកយល់បែបណាចំពោះគ្រាប់បាល់ទាំងនោះ? គ្រាប់បាល់ទទួលយកចំនួន៣គ្រាប់គឺជាកំហុសរបស់ខ្ញុំចំពោះកំហុសបច្ចេកទេសដែលខ្ញុំបានធ្វើក្នុងនាមជាគ្រូបង្វឹក។ សូមកុំបន្ទោសកីឡាករ។ គ្រាប់ទី 1 គឺជាកំហុសរបស់អាជ្ញាកណ្តាល...