ព្រះខ័នរាជស្វាយរៀង

Pre Match Interview copy

លោក Conor Nestor ផ្តល់បទសម្ភាសន៍មុនការប្រកួតជាមួយវិសាខាល្ងាចថ្ងៃសៅរ៍នេះ

លោកគ្រូ Conor Nestor នឹងត្រូវដឹកនាំក្រុមទៅជួបសេះខៀវវិសាខា នៅកីឡដ្ឋានព្រីននាល្ងាចថ្ងៃសៅរ៍ស្អែកនេះ។ ជំនួបចុងក្រោយយើងទទួលបានត្រឹមមួយពិន្ទុរពីវិសាខា ខាងក្រោមនេះគឺជាសម្តីទាំងស្រុងពីលោកគ្រូជុំវិញការរៀបចំក្រុមសម្រាប់ការប្រកួតដ៏ធំមួយនេះ។

សប្តាហ៍នេះយើងនឹងត្រូវប៉ះ ជាមួយក្រុមវិសាខាដែលទើបតែលើកពានហ៊ុនសែនខាប់កាលពីសប្តាហ៍មុន។ តើលោកគ្រូយល់បែបណាចំពោះការប្រកួត?

ជាដំបូង អបអរសាទរ វិសាខា ដែលបានឈ្នះពាន Hun Sen Cup ៣ឆ្នាំជាប់គ្នា។ ពួក​គេ​បាន​បង្ហាញ​ឱ្យ​ឃើញ​នៅ​លើ​ទីលាន​ថា​ហេតុ​អ្វី​បាន​ជា​ពួក​គេ​មាន​កីឡាករ​ជម្រើស​ជាតិ​ច្រើន​ម្ល៉េះ។

ជំនួបចុងក្រោយទល់នឹងវិសាខា យើងបានត្រឹមតែ១ពិន្ទុរប៉ុណ្ណោះពីពួកគេ លើកនេះតើលោករំពឹងថានឹងទទួលបានបីពិន្ទុរពេញពីពួកគេបានទេ?

ការប្រកួតចុងក្រោយគឺជារឿងចាស់តែប៉ុណ្ណោះ។ រាល់ពេលដែលអ្នកលេងគូប្រកួតកំពូល អ្វីៗក៏អាចកើតឡើង ហើយការប្រកួត Hun ​Sen Cup បានបង្រៀនយើងថា ទោះបីជាអ្នកខំប្រឹងយ៉ាងណាក៏ដោយ ក៏អ្នកត្រូវការសំណាងដែរ។

តើលោកគ្រូមានព័ត៌មានក្រុមអាចប្រាប់យើងបានទេ?

សេរីរ័ត្ន និងម៉េងហ៊ួ គឺត្រូវអវត្តមាន ចំណែកឯពិដោរស្ថិតនៅសង្ស័យនៅឡើយថាអាចបានចូលលេងឬអត់។

លោកគ្រូមានពាក្យអ្វីនិយាយទៅកាន់អ្នកគាំទ្រ ដែលនឹងមកគាំទ្រយើងនៅភ្នំពេញថ្ងៃស្អែកនេះដែរឬទេ?

កីឡាកររបស់យើងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្ត យើងទន្ទឹងរង់ចាំជួបអ្នកទាំងអស់គ្នាម្តងទៀតនៅថ្ងៃសៅរ៍។ យើងទៅជាមួយគ្នា។

 

 

 

យើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលដំណឹងពីប្អូនៗដែលមានចំណាប់អារម្មណ៍ចំពោះក្លឹបបាល់ទាត់របស់យើង។ អ្នកអាចផ្ញើអ៊ីមែលមកយើងដោយបំពេញបែបបទខាងក្រោម។