ក្រុមបាល់ទាត់លីគកំពូលកម្ពុជា
កិច្ចសម្ភាសន៍ជាមួយ Conor មុនប្រកួតជាមួយវិសាខា
នេះគឺជាប្រកួតចុងក្រោយនៅក្នុងរដូវកាលនេះ ហើយក៏ជាការប្រកួតដែលនឹងត្រូវកំណត់ថានរណានឹងជាជើងឯកលីគកំពូលកម្ពុជាដែរ។ តើលោកយល់បែបណាចំពោះការប្រកួត? មិនចាំបាច់គិតច្រើននោះទេ យើងត្រូវតែឈ្នះ វាពិតជាធម្មតាដូច្នោះហើយ។ យើងលេងទល់នឹងក្រុមខ្លាំងជាងគេក្នុងលីគ ប៉ុន្តែពួកយើងត្រូវតែផ្តល់អ្វីគ្រប់យ៉ាងដើម្បីឈ្នះ។ មានព័ត៌មានក្រុមអ្វី អាចប្រាប់ពួកយើងបានទេ? Taka នឹងត្រូវអវត្ថមានជាច្រើនខែ ហើយ Clyde ក៏នឹងត្រូវអវត្ថមានផងដែរ។ តើលោកមានពាក្យអ្វីនិយាយទៅកាន់អ្នកគាំទ្រដែរឬទេ? ខ្ញុំសង្ឃឹមថា អ្នកគ្រប់គ្នានឹងពេញកីឡដ្ឋាន កីឡាករតែងតែផ្តល់គ្រប់យ៉ាងដែលល្អបំផុត។ ការឈ្នះ ឬចាញ់គឺជាផ្នែកមួយនៃបាល់ទាត់ យើងលេងតែងតែចង់បានជ័យជំនះ ពួកយើងតែងតែខូចចិត្តពេលដែលយើងចាញ់ ប៉ុន្តែការមកពេញកីឡដ្ឋានគឺជាការមានប្រៀបមួយយ៉ាងពេញទំហឹង...