ក្រុមបាល់ទាត់លីគកំពូលកម្ពុជា
Conor Nestor និយាយពីការប្រកួតទល់នឹងវិសាខាកាលពីថ្ងៃសៅរ៍ និងការរៀបចំសម្រាប់ការប្រកួតទល់នឹងក្រោន
បរាជ័យជាលើកទី២ទៅកាន់វិសាខាក្នុងរដូវកាលនេះ។ តើលោកយល់យ៉ាងណាដែរ? បាទ វាគឺជាការប្រកួតក្រៅដីទី៣ជាមួយពួកគេ និងជាបរាជ័យលើកទី២។ ការដែលយើងលេងទល់នឹងក្រុមខ្លាំងរាល់សប្តាហ៍ គឺជាវាពិបាកគ្រប់គ្រាន់ក្នុងការលេងក្រៅដីទល់នឹងពួកគេជាជាងកាលដែលយើងលេងទល់ពួកគេក្នុងផ្ទះឆ្ងាយណាស់ ជាការពិតណាស់វាធ្វើអោយមានការប្រកួតប្រជែងរឹតតែខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណា យើងត្រូវតែជំនះឧបសគ្គទាំងនេះអោយបាន។ តើលោកមានផែនការយ៉ាងដូចម្តេចក្នុងការរៀបចំសម្រាប់ការប្រកួតដែលនៅសល់ទាំង៤? ជាការពិតណាស់ យើងដឹងថាទម្រង់លេងរបស់យើងគឺមិនល្អទេ។ ពួកយើងដឹងថាមូលហេតុអ្វីដែលធ្វើអោយយើងបរាជ័យ។ យើងត្រូវតែពង្រឹងក្រុម និងពង្រឹងស្មារតីឡើងវិញ វាគឺជាហេតុផលដែលយើងស្ថិតនៅលើកំពូលតារាងនៃលីគនេះជាង២៧០ថ្ងៃមកហើយ។ នៅថ្ងៃពុធនេះ យើងនឹងស្វាគមន៍ក្រុមភ្នំពេញក្រោនក្នុងផ្ទះរបស់យើង។ តើការរៀបចំរបស់លោកដូចម្តេចខ្លះ? មែនទែនទៅ យើងមានពេលរៀបចំ និងប្រមូលកម្លាំងឡើងវិញពុំទាន់គ្រប់គ្រាន់ទេ ប៉ុន្តែពិតណាស់ក្រុមទាំងពីរបានស្គាល់ពីគ្នាបានច្បាស់ណាស់។...