ព្រះខ័នរាជស្វាយរៀង

កិច្ចសម្ភាសន៍ជាមួយ Conor មុនប្រកួតជាមួយវិសាខា

នេះគឺជាប្រកួតចុងក្រោយនៅក្នុងរដូវកាលនេះ ហើយក៏ជាការប្រកួតដែលនឹងត្រូវកំណត់ថានរណានឹងជាជើងឯកលីគកំពូលកម្ពុជាដែរ។ តើលោកយល់បែបណាចំពោះការប្រកួត?

មិនចាំបាច់គិតច្រើននោះទេ យើងត្រូវតែឈ្នះ វាពិតជាធម្មតាដូច្នោះហើយ។ យើងលេងទល់នឹងក្រុមខ្លាំងជាងគេក្នុងលីគ ប៉ុន្តែពួកយើងត្រូវតែផ្តល់អ្វីគ្រប់យ៉ាងដើម្បីឈ្នះ។

មានព័ត៌មានក្រុមអ្វី អាចប្រាប់ពួកយើងបានទេ?

Taka នឹងត្រូវអវត្ថមានជាច្រើនខែ ហើយ Clyde ក៏នឹងត្រូវអវត្ថមានផងដែរ។

តើលោកមានពាក្យអ្វីនិយាយទៅកាន់អ្នកគាំទ្រដែរឬទេ?

ខ្ញុំសង្ឃឹមថា អ្នកគ្រប់គ្នានឹងពេញកីឡដ្ឋាន កីឡាករតែងតែផ្តល់គ្រប់យ៉ាងដែលល្អបំផុត។ ការឈ្នះ ឬចាញ់គឺជាផ្នែកមួយនៃបាល់ទាត់ យើងលេងតែងតែចង់បានជ័យជំនះ ពួកយើងតែងតែខូចចិត្តពេលដែលយើងចាញ់ ប៉ុន្តែការមកពេញកីឡដ្ឋានគឺជាការមានប្រៀបមួយយ៉ាងពេញទំហឹង ហើយប្រសិនបើត្រឹមតែពាក់កណ្តាលក៏មានន័យថាយើងមានប្រៀបត្រឹមតែពាក់កណ្តាលដូចច្នោះដែរ។  កីឡាករ ដឹងពីតួនាទីរបស់ពួកគេ ខ្ញុំសំណូមពរអ្នកគាំទ្រត្រូវបំពេញតួនាទីពួកគេផងដែរ។

យើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលដំណឹងពីប្អូនៗដែលមានចំណាប់អារម្មណ៍ចំពោះក្លឹបបាល់ទាត់របស់យើង។ អ្នកអាចផ្ញើអ៊ីមែលមកយើងដោយបំពេញបែបបទខាងក្រោម។