កិច្ចសម្ភាសន៍មុនការប្រកួតជាមួយ លោក Conor Nestor
លោក Conor Nestor គ្រូបង្វឹករបស់យើងនឹងត្រូវដឹកនាំក្រុមទៅសួរសុខទុក្ខបឹងកេត នៅចុងសប្តាហ៍នេះ។ តោះ មកដឹងពីការរៀបចំសម្រាប់ការប្រកួតដ៏ធំសប្តាហ៍នេះ!
នៅចុងសប្តាហ៍នេះ គឺការប្រកួតដំបូងនៃវគ្គកំពូលទាំងបួន ដោយយើងត្រូវលេងទល់នឹងបឹងកេត តើលោកយល់យ៉ាងណាចំពោះការប្រកួតមួយនេះ?
បាទ! វាជាការប្រកួតធំមួយដោយក្រុមជើងឯកឆ្នាំ២០១៩ ត្រូវលេងទល់នឹងក្រុមជើងឯកឆ្នាំ២០២០។ វាតែងតែជាការប្រកួតដ៏តានតឹងមួយ នៅពេលយើងលេងនៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ហើយពួកយើងរំពឹងថាវាជាការប្រកួតដ៏ពិបាកមួយទៀតសម្រាប់យើង។
តើមានព័ត៌មានពីក្រុម អាចប្រាប់ពួកយើងបានទេ?
ដូចដែលខ្ញុំគិត ពីប្រទេសកម្ពុជាភាគច្រើនពេលនេះក្រុមពួកយើងមានកីឡាករច្រើនដែលកំពុងឈឺដោយសារតែបញ្ហាអាកាសធាតុ។ ប៉ុន្តែខ្ញុំមិនចង់បង្ហាញឈ្មោះ ថានរណានឹងត្រូវខកខានចំណុចនេះឡើយ ហើយពេលនេះយើងមានកីឡាករ៤នាក់ ដែលនឹងត្រូវអវត្ថមានដោយសារតែគ្រុនឈឺ។
តើមានសារអ្វីទៅកាន់អ្នកគាំទ្រ ដែលមានការខកចិត្តបន្តិចបន្តួចដោយសារតែការលើកការប្រកួតទៅលេងនៅកីឡដ្ឋានខេមបូឌា អ៊ែវ៉េជំនួសវិញទេ?
ពិតណាស់ ដំបូងឡើយយើងត្រូវលេងនៅស្វាយរៀងនៅជុំបន្ទាប់ អញ្ចឹងហើយវាមិនមែនជាការលុបការប្រកួតនៅក្នុងផ្ទះយើងទេ។ អ្នកគាំទ្រតែងតែនៅលេខរៀងទី១ ប៉ុន្តែការដែលយើងប្រកួតនៅក្រោមភាពមិនស្មើភាពគ្នាចំពោះស្ថានភាពបែបនេះវាធ្វើឲ្យបាត់បង់តម្លៃនៃក្លិប។ ការលេងដោយភាពស្មើភាពគ្នា និងស្មារតីកីឡាត្រូវតែគោរពតាមដូចគ្នា។