ព្រះខ័នរាជស្វាយរៀង

PKR Interview

ប្រធានក្រុម សឿយ វិសាល ប្រាប់យើងពីការរៀបចំខ្លួនសម្រាប់ភ្នំពេញក្រោន

សួស្តី វិសាល បងមានអារម្មណ៍យ៉ាងណាដែរនៅក្នុងការហ្វឹកហាត់ និងការប្រមូលកម្លាំងឡើងវិញ?

សម្រាប់ខ្ញុំគិតថាការហ្វឹកហាត់និងការប្រមូលកម្លាំងរបស់យើងគឺបានល្អ ហើយយើងបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតជាមួយភ្នំពេញ។ ទោះបីជាយើងធ្វើពុំបានល្អកាលពីប្រកួតមុនក៏ដោយ តែយើងពុំបានបាក់ទឹកចិត្ត ឬបោះបង់ក្តីស្រម៉ៃរបស់យើងឡើយ យើងនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅរបស់យើងអោយបាន។

បងត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះសម្រាប់ការប្រកួតជាមួយភ្នំពេញក្រោន?

ចំពោះការត្រៀមខ្លួនគឺខ្ញុំនិងក្រុមយើងបានត្រៀមរួចជាស្រេចហើយសម្រាប់ការប៉ះជាមួយភ្នំពេញក្រោន យើងខិតខំទាំងកម្លាំងកាយ និងកម្លាំងចិត្តដើម្បីធ្វើវាអោយបានល្អ និងរកផលវិជ្ជមានជូនក្រុម និងអ្នកគាំទ្ររបស់យើង។

មានពាក្យអ្វីនិយាយកាន់អ្នកគាំទ្រពួកយើងទេ?

សូមពុកម៉ែបងប្អូនទាំងអស់គ្នាដែលជាហ្វេនក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងពុកម៉ែបងប្អូនដែលជាអ្នករស់នៅក្នុងខេត្តស្វាយរៀងអញ្ជើញចូលរួមគាំទ្រ និងទស្សនាការប្រកួតអោយបានច្រើនកុះករនៅកីឡដ្ឋានរបស់យើង។ ពួកយើងសន្យាថានឹងស្វែងរកជ័យជំនះជូនអ្នកគាំទ្រទាំងអស់គ្នា។

 

យើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលដំណឹងពីប្អូនៗដែលមានចំណាប់អារម្មណ៍ចំពោះក្លឹបបាល់ទាត់របស់យើង។ អ្នកអាចផ្ញើអ៊ីមែលមកយើងដោយបំពេញបែបបទខាងក្រោម។