លោក Conor Nestor ផ្តល់បទសម្ភាសន៍ពីការប៉ះវិសាខាស្អែកនេះ
លោកគ្រូ Conor Nestor នឹងត្រូវដឹកនាំក្រុមទៅជួបសេះខៀវវិសាខា នៅកីឡដ្ឋានព្រីននាល្ងាចថ្ងៃសៅរ៍ស្អែកនេះ។ ជំនួបចុងក្រោយយើងទទួលបានត្រឹមមួយពិន្ទុរពីវិសាខា ខាងក្រោមនេះគឺជាសម្តីទាំងស្រុងពីលោកគ្រូជុំវិញការរៀបចំក្រុមសម្រាប់ការប្រកួតដ៏ធំមួយនេះ។
សប្តាហ៍នេះយើងនឹងត្រូវប៉ះ ជាមួយក្រុមវិសាខាដែលទើបតែលើកពានហ៊ុនសែនខាប់កាលពីសប្តាហ៍មុន។ តើលោកគ្រូយល់បែបណាចំពោះការប្រកួត?
ជាដំបូង អបអរសាទរ វិសាខា ដែលបានឈ្នះពាន Hun Sen Cup ៣ឆ្នាំជាប់គ្នា។ ពួកគេបានបង្ហាញឱ្យឃើញនៅលើទីលានថាហេតុអ្វីបានជាពួកគេមានកីឡាករជម្រើសជាតិច្រើនម្ល៉េះ។
ជំនួបចុងក្រោយទល់នឹងវិសាខា យើងបានត្រឹមតែ១ពិន្ទុរប៉ុណ្ណោះពីពួកគេ លើកនេះតើលោករំពឹងថានឹងទទួលបានបីពិន្ទុរពេញពីពួកគេបានទេ?
ការប្រកួតចុងក្រោយគឺជារឿងចាស់តែប៉ុណ្ណោះ។ រាល់ពេលដែលអ្នកលេងគូប្រកួតកំពូល អ្វីៗក៏អាចកើតឡើង ហើយការប្រកួត Hun Sen Cup បានបង្រៀនយើងថា ទោះបីជាអ្នកខំប្រឹងយ៉ាងណាក៏ដោយ ក៏អ្នកត្រូវការសំណាងដែរ។
តើលោកគ្រូមានព័ត៌មានក្រុមអាចប្រាប់យើងបានទេ?
សេរីរ័ត្ន និងម៉េងហ៊ួ គឺត្រូវអវត្តមាន ចំណែកឯពិដោរស្ថិតនៅសង្ស័យនៅឡើយថាអាចបានចូលលេងឬអត់។
លោកគ្រូមានពាក្យអ្វីនិយាយទៅកាន់អ្នកគាំទ្រ ដែលនឹងមកគាំទ្រយើងនៅភ្នំពេញថ្ងៃស្អែកនេះដែរឬទេ?
កីឡាកររបស់យើងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្ត យើងទន្ទឹងរង់ចាំជួបអ្នកទាំងអស់គ្នាម្តងទៀតនៅថ្ងៃសៅរ៍។ យើងទៅជាមួយគ្នា។