ក្រុមបាល់ទាត់
សេចក្តីប្រកាសរបស់ក្លិបអំពី Nick Taylor
ក្លិបសូមជម្រាបជូនដំណឹងដល់អ្នកគាំទ្រទាំងអស់គ្នាថា Nick Taylor នឹងពុំលេងនៅក្នុងកម្មវិធីពានរង្វាន់ខេមបូឌានលីគខាប់ឆ្នាំ២០២៣ឡើយ គឺពុំអាចចុះឈ្មោះរបស់គាត់ទៅក្នុងប្រព័ន្ធ ដោយហេតុថាការដោះដូរកីឡាកររវាងកម្ពុជា និងអន្តរជាតិពុំទាន់បើកនៅឡើយ។
នេះមានន័យថាក្លិបគឺពុំអាចស្នើរសុំវិញ្ញាបណ្ណបត្រដោះដូរអន្តរជាតិជាមួយ FIFA ពីសហព័ន្ធបាល់ទាត់អាមេរិក ផ្ទេរមកកាន់ក្លិបយើងជាផ្លូវការនៅឡើយ។
ការដោះដូរកីឡាករកម្ពុជាអន្តរជាតិនឹងបើកឡើងវិញនៅខែមិថុនា ហើយពេលនោះក្លិបនឹងស្នើរសុំវិញ្ញាបណ្ណបត្រដោះដូរឲ្យ Nick ហើយបន្ទាប់មកនឹងចុះឈ្មោះគេអោយបានរួចរាល់សម្រាប់លេងពានរង្វាន់ខេមបូឌានព្រីមែរលីគ និងហ៊ុនសែនខាប់ ក្នុងរដូវកាល២០២៣/២០២៤៕