• kh

ព្រះខ័នរាជស្វាយរៀង

Screen Shot at .. AM

លោក Conor Nestor និយាយពីការប៉ះអង្គរថាយហ្គឺរល្ងាចនេះ 🔵👇🏻

MC: អរគុណ Conor សម្រាប់ការចូលរួមថ្ងៃនេះ! តើលោកយល់យ៉ាងណាដែរ ចំពោះលទ្ធផលបរាជ័យទល់នឹងណាហ្គា?

Conor: ជាការពិតណាស់យើងពិតជាសោកស្តាយចំពោះការចាញ់ និងបាត់បងពិន្ទុរ ក្នុងលក្ខខ័ណ្ឌនៃទម្រង់លេងទាក់ទងនឹងការប្រមូលអារម្មណ៍ពុំបានល្អ ការបង្កើតឱកាស ការប្រកួតវាស្រដៀងគ្នាទៅនឹងការឈ្នះ១០-០ ទល់នឹងគិរីវង្ស និងឈ្នះ ៤-០ ទល់នឹងបឹងកេតដែរ មានឱកាសប៉ុន្មានដែលយើងបង្កើត យើងប៉ះបាល់បានប៉ុន្មានដងនៅក្នុងប្រអប់ និងឱកាសប៉ុន្មានដងនៅក្បែរបន្ទាត់ទីរបស់ណាហ្គា! ការដែលចាញ់ ខ្ញុំគិតថាយើងធ្វើបានល្អច្រើន ពិតជាសោកស្តាយខ្លាំងណាស់។

MC: របូតគ្រាប់បាល់២គ្រាប់ ត្រឹមតែពេល២នាទី គិតយ៉ាងដែរចំពោះទម្រង់លេងយើង?

Conor: បាទនៅចាប់ផ្តើមតង់ទី២ បន្ទាប់ពីការនាំមុខ១-០ យើងព្យាយាមប្រមូលស្មារតីដើម្បីត្រឡប់មកការប្រកួតវិញ ហើយយើងព្យាយាមរក្សាលទ្ធផល១-០នេះមួយរយះ ហើយប្រសិនបើយើងអាចពន្យាពេលនៃលទ្ធផលបានយូរជាងនេះ យើងនឹងអាចបង្ហាញភាពខ្លាំងរបស់យើងឡើងវិញបាន ដូចអ្នកដឹងថាយើងមានភាពខ្លាំងកម្រិតណា ហើយយើងតែងតែបញ្ចប់ការប្រកួតជាមួយនឹងភាពខ្លាំងរបស់យើងជានិច្ច តែយើងពិតជាសោកស្តាយដែររបូតគ្រាប់បាលតាំងតែពីទើបនឹងកែរបាល់ទៅវិញ ហើយយើងមិនបានផ្តាច់បាល់ចេញពីការរៀបចំរបស់គេ ហើយពីរគ្រាប់នេះពិតជាទម្រង់លេងដ៏អាក្រក់មែនទែន ហើយគ្រាប់បាល់ទី១ ដែលរបូតក៏ដូចគ្នា វាហាក់ដូចជាងាយស្រួលពេក ហើយខ្ញុំគិតថាចំនុចទាំងនេះត្រូវការកែប្រែ ប្រសិនបើចង់ឈ្នះការប្រកួតផ្សេងទៀត។

MC: ពួកយើងត្រូវស្វាគមន៍ក្រុមភ្ញៀវថាយហ្គឺរ នៅក្នុងផ្ទះអាទិត្យនេះ យល់បែបណាចំពោះការប្រកួតនេះ?

Conor: ពិតណាស់ បើមើលទៅតាមព្យាករណ៍អាកាសធាតុពុំសូវជាល្អប៉ុន្មានទេ វាប្រហែលជានឹងថ្ងៃមុនដែរនៅទីនោះ ហើយយើងត្រូវតែរៀបចំសម្រាប់វា ជាគួរអោយចាប់អារម្មណ៍ទៅ ប្រសិនបើយើងអាចធ្វើបាន៩០% ដូចការលេងទល់នឹងណាហ្គា យើងនឹងអាចឈ្នះការប្រកួត ប៉ុន្តែ១០%ដែលត្រូវកែប្រែ នោះយើងត្រូវផ្តោតអារម្មណ៍លេងឲ្យបានល្អ មានទំនាក់ទំនងក្នុងក្រុមល្អ និងគ្រប់គ្រងការប្រកួតជាមួយនឹងពេលវេលាខុសគ្នា ប៉ុន្តែ១០០%ខ្ញុំដឹងពីកីឡាកររបស់ខ្ញុំ នៅក្នុងលីគប្រកួតប្រជែងមួយដូចយើងដឹងហើយ ហើយវានឹងមានការប្រកួតប្រជែងជាមួយថាយហ្គឺរសប្តាហ៍នេះ និងសប្តាហ៍ក្រោយទៀត

MC: មានព័ត៌មានក្រុម អាចប្រាប់ពួកយើងបានទេ?

Conor: បាទ! ជា សំណាង បានធុូរស្បើយច្រើនហើយបន្ទាប់ពីគ្រោះថ្នាក់ថ្ងៃមុន  ហើយគាត់កំពុងសម្រាកក្នុងរយះពេល៧ថ្ងៃ ច្បាស់ការប្រកួតនេះគាត់នឹងខកខាន ក៏ប៉ុន្តែយើងសង្កេតឃើញថាគាត់មើលទៅល្អប្រសើរច្រើន ហើយគាត់នឹងរួចរាល់នៅសប្តាហ៍ក្រោយ។ ហើយម៉េងហ៊ួ នៅតែខកខានដោយសាររបួស ហើយសារ៉េត គ្រីយ៉ានឹងត្រូវខកខានដោយសារជាប់ពិន័យ ប៉ុន្តែយើងនឹងទៅមុខដោយមិនចាំបាច់មានគាត់ទាំងបី។

MC: ជាចុងក្រោយ! មានពាក្យអ្វីនិយាយទៅកាន់អ្នកគាំទ្រ ដែលបានខកចិត្តដោយសារលទ្ធផលកាលពីថ្ងៃសៅរ៍មុនទេ?

Conor: បាទយើងដឹងច្បាស់ថាអ្នកគាំទ្រគ្រប់គ្នាខកចិត្តនៅពេលយើងចាញ់ ហើយក្នុងនាមខ្ញុំជាគ្រូបង្វឹកក៏ដូចគ្នា ខ្ញុំបានឃើញការខិតខំរបស់កីឡាកររៀងរាល់ថ្ងៃ ហើយយើងពិបាកបន្ទោសពួកគេថាចូលចិត្តចាញ់នោះដែរ ដោយស្មើរភាពទៅនេះគឺជាមូលហេតុដែលពួកគេចាញ់តិចជាងអ្នកផ្សេងទៀត ពួកយើងនឹងត្រឡប់មកខិតខំប្រឹងប្រែង និងកែប្រែចំណុចខ្វះខាតរបស់យើង ខ្ញុំដឹងច្បាស់ថាអ្នកគាំទ្រទាំងអស់គ្នា នឹងបន្តចូលទស្សនានិងស្រែកហ៊ោរអបអរដល់ពួកយើងរហូតដល់ចប់ការប្រកួតដូចរាល់ដង។

YouTube player

យើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលដំណឹងពីប្អូនៗដែលមានចំណាប់អារម្មណ៍ចំពោះក្លឹបបាល់ទាត់របស់យើង។ អ្នកអាចផ្ញើអ៊ីមែលមកយើងដោយបំពេញបែបបទខាងក្រោម។