• kh

ព្រះខ័នរាជស្វាយរៀង

IMG

៣ ពិន្ទុពេញ ពីការប្រកួតជាមួយភ្នំពេញក្រោន

យើងបានធ្វើអោយឱ្យក្រុមបាល់ទាត់ភ្នំពេញក្រោនចាញ់ការប្រកួតលីកលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះជាមួយនឹងជ័យជម្នះ ១-០ ដ៏ធំធេងនៅកីឡដ្ឋានខេត្តស្វាយរៀងកាលពីថ្ងៃអាទិត្យ!

Mika ស្ទើរតែបើករកគ្រាប់បាល់បញ្ចូលទីនៅនាទីដំបូងនៃការប្រកួតដោយប្រើការតែតបាល់ចំគោលដៅយ៉ាងល្អបន្ទាប់ពីការ​បញ្ជូន​បាល់ចូលក្នុងតំបន់គ្រោះថ្នាក់យ៉ាងស្អាត។  បន្ទាប់មកគាត់បានប្តូរជាអ្នកបញ្ជូនអោយ Privat តាមរយៈការប្រឈមមុខគ្នាតទល់ជាមួយអ្នកចាំទីមួយទល់មួយតែត្រូវបានសង្គ្រោះបានពី​សំណាក់​អ្នក​ចាំ​ទី​។  កីឡាករអេស្ប៉ាញរូបនេះនៅតែជា​កីឡាករ​ដ៏គ្រោះថ្នាក់ដ៏ដែល។​

នៅចុងតង់ទី ១ ភ្នំពេញក្រោនចាប់ផ្តើម​សម្រុក​មកលើយើងកាន់តែខ្លាំង ប៉ុន្តែមិនអាចរក​គ្រាប់​បាល់​បានទេ​ជាមួយ​ខ្សែរការពារដ៏​រឹងមាំ​របស់យើង។  ពួក​យើង​មាន​ឱកាស​ពីរ បីដង​ដែរនៅដើមតង់ទី ២ ប៉ុន្តែការដាក់សម្ពាធនេះមានរយៈពេលខ្លីបន្តិច។ ចាប់ផ្ដើម​ពី​ Diasuke បានស៊ុតបាល់ពីកែងក្រៅប្រអប់គ្រោះថ្នាក់តែត្រូវរុញចេញពីអ្នកចាំទីមុខរ បន្ទាប់ពីគ្រោះថ្នាក់ប៉ុន្មានលើកនេះនៅពីមុខទីរបស់ភ្នំពេញក្រោនបានបង្កបញ្ហាជាច្រើនដល់ពួកគេ។

ភ្នំពេញក្រោនបានវាយបកមកវិញ​ហើយ​ទទួល​បាន​ការទាត់បាល់ហ្វ្រីឃីកប៉ុន្តែខ្សែប្រយុទ្ធមិនអាចធ្វើអ្វីបានឡើយ។បន្ទាប់​មក​កីឡាករខ្សែបម្រើវ័យ​ក្មេង មិន រតនៈបានបញ្ជូនគ្រាប់បាល់ទៅឱ្យ ព្រីវ៉ាត ជាឱកាសឱ្យគាត់បណ្តើរបាល់ផុតចូលទៅកន្លែងទូលាយហើយបន្ទាប់មកបញ្ជូនបាល់យ៉ាងល្អឥតខ្ចោះឆ្លងកាត់អ្នកចាំទីភ្នំពេញក្រោនទៅ អេម៉ានុយអែល ហើយ​គាត់​បាន​ទះ​បាល់យ៉ាងងាយស្រួលផុតដៃអ្នកចាំទី នាំ​អោយ​មាន​គ្រាប់​ដំបូង​សម្រាប់​ការ​ប្រកួត​នេះ ហើយ​ក៏ជា​គ្រាប់​ជ័យជម្នះ​របស់​យើង​ផងដែរ !  មិន​យូរ​ប៉ុន្មាន​ប្អូនប្រុសរបស់Privat ស្ទើរតែបន្ថែមគ្រាប់បាល់បានមួយ​គ្រាប់​ទៀតតែត្រូវបានជួយសង្គ្រោះបានបន្ទាប់ពីការស្កាត់បាល់យ៉ាងល្អពី​ខ្សែរការពារនៅក្នុងតំបន់គ្រោះថ្នាក់។  ជាលទ្ធផលចុងក្រោយ ១-០!

យើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលដំណឹងពីប្អូនៗដែលមានចំណាប់អារម្មណ៍ចំពោះក្លឹបបាល់ទាត់របស់យើង។ អ្នកអាចផ្ញើអ៊ីមែលមកយើងដោយបំពេញបែបបទខាងក្រោម។