ព្រះខ័នរាជស្វាយរៀង

Category: ក្រុមបាល់ទាត់

Pre Match Interview copy
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

ខ្សែការពារ Takashi Odawara ផ្តល់បទសម្ភាសន៍មុនជំនួបវិសាខាស្អែកនេះ

ខ្សែការពារលេខ៦១ តាកាហាសុី អូដាវ៉ារ៉ា ត្រៀមខ្លួនខ្លួនរួចរាល់សម្រាប់ការប្រកួតថ្ងៃស្អែកនេះជាមួយវិសាខា ខាងក្រោមនេះជាសម្តីទាំងស្រុងរបស់គេក្នុងការរៀបចំខ្លួន។ សួស្តី តាកាត្រឡប់ពីការសម្រាកវិញតើអ្នកមានអារម្មណ៍បែបណានៅក្នុងការហ្វឹកហាត់ជាមួយក្រុម? ក្រុមបានពិភាក្សាអំពីអ្វីដែលយើងត្រូវធ្វើ និងត្រូវធ្វើឥឡូវនេះ ដូច្នេះខ្ញុំគិតថាយើងធ្វើបានល្អណាស់ក្នុងការរៀបចំសម្រាប់ការប្រកួតបន្ទាប់រហូតមកដល់ពេលនេះ។ យើងនឹងត្រូវជួបវិសាខាសារជាថ្មីអាទិត្យនេះ តើអ្នកតាំងចិត្តដូចម្តេចដែរសម្រាប់ការប្រកួតដ៏ធំមួយនេះ? វា​នឹងក្លាយ​ជា​ការ​ប្រកួត​លើក​ទី​៥​ទល់​នឹង​វិសាខា​នៅ​ឆ្នាំ​នេះ ដូច្នេះ​យើង​ដឹង​ថា​គេ​លេង​យ៉ាង​ណា ដូច្នេះ​យើង​ត្រូវ​ផ្តោត​អារម្មណ៍។ ពួកគេមានកីឡាករដែលមានគុណភាពជាច្រើន។ មានពាក្យអ្វីនិយាយទៅកាន់អ្នកគាំទ្រយើងដែរឬទេ? អរគុណដែលតែងតែគាំទ្រពួកយើង។ ការប្រកួតនេះមានសារៈសំខាន់ណាស់សម្រាប់ពួកយើង ដូច្នេះសូមប្រយុទ្ធទាំងអស់គ្នា ហើយសង្ឃឹមថាអ្នកនឹងរីករាយក្នុងការទស្សនាការប្រកួតនេះ! ខ្ញុំសង្ឃឹមថានឹងបានឃើញទាំងអស់គ្នានៅកីឡដ្ឋាន។ យើងទៅជាមួយគ្នា។...
Pre Match Interview copy
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

លោក Conor Nestor ផ្តល់បទសម្ភាសន៍មុនការប្រកួតជាមួយវិសាខាល្ងាចថ្ងៃសៅរ៍នេះ

លោកគ្រូ Conor Nestor នឹងត្រូវដឹកនាំក្រុមទៅជួបសេះខៀវវិសាខា នៅកីឡដ្ឋានព្រីននាល្ងាចថ្ងៃសៅរ៍ស្អែកនេះ។ ជំនួបចុងក្រោយយើងទទួលបានត្រឹមមួយពិន្ទុរពីវិសាខា ខាងក្រោមនេះគឺជាសម្តីទាំងស្រុងពីលោកគ្រូជុំវិញការរៀបចំក្រុមសម្រាប់ការប្រកួតដ៏ធំមួយនេះ។ សប្តាហ៍នេះយើងនឹងត្រូវប៉ះ ជាមួយក្រុមវិសាខាដែលទើបតែលើកពានហ៊ុនសែនខាប់កាលពីសប្តាហ៍មុន។ តើលោកគ្រូយល់បែបណាចំពោះការប្រកួត? ជាដំបូង អបអរសាទរ វិសាខា ដែលបានឈ្នះពាន Hun Sen Cup ៣ឆ្នាំជាប់គ្នា។ ពួក​គេ​បាន​បង្ហាញ​ឱ្យ​ឃើញ​នៅ​លើ​ទីលាន​ថា​ហេតុ​អ្វី​បាន​ជា​ពួក​គេ​មាន​កីឡាករ​ជម្រើស​ជាតិ​ច្រើន​ម្ល៉េះ។ ជំនួបចុងក្រោយទល់នឹងវិសាខា យើងបានត្រឹមតែ១ពិន្ទុរប៉ុណ្ណោះពីពួកគេ លើកនេះតើលោករំពឹងថានឹងទទួលបានបីពិន្ទុរពេញពីពួកគេបានទេ? ការប្រកួតចុងក្រោយគឺជារឿងចាស់តែប៉ុណ្ណោះ។ រាល់ពេលដែលអ្នកលេងគូប្រកួតកំពូល...
Conor
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

Conor លើកឡើងពីលទ្ធផលការប្រកួតជាមួយបឹងកេត២ ទល់នឹង១

លោក Conor Nestor ពិតជាមិនសប្បាយចិត្តជាមួយបរាជ័យទល់នឹងបឹងកេត កាលពីរសៀលថ្ងៃសៅរ៍នោះឡើយ។ ខាងក្រោមនេះគឺជាអ្វី ដែលលោកលើកឡើងពីការប្រកួត៖ បរាជ័យលើកដំបូងរបស់លោកក្នុងកីឡដ្ឋានខេមបូឌាអ៊ែវ៉េ យល់បែបណាដែរចំពោះការប្រកួត? បាទ! បាទ យើងមានការខកចិត្តជាខ្លាំងជាមួយនឹងលទ្ធផលដែលយើងមានអារម្មណ៍ថាវាជាការប្រកួតមួយ ដែលក្រុមទាំងពីរមិនជាល្អជាងគ្នាពេកនោះទេ ហើយទីលាននេះរារាំងកាប្រកួតបាល់ទាត់ដែលយើងចង់ឃើញ។ ទោះយ៉ាងណាក៏ដោយ យើងបានបង្កើតកំហុសច្រើនជាងពួកគេ ហើយពួកគេទទួលបានពិន្ទុ។ តើលោកយល់ដូចម្តេច ចំពោះការរបូតគ្រាប់២គ្រាប់ទល់បឹងកេត? គ្មាន​អ្វី​ដូច​ជា​ការ​ទទួល​បាន​គ្រាប់​បាល់​ល្អ​នោះ​ទេពីវាទេ។ វាតែងតែមានកំហុសនៅពេលអ្នករបូតគ្រាប់។ យើងដឹងថាយើងនឹងទទួលការរិះគន់នៅពេលដែលរឿងនេះកើតឡើង ដែលជាផ្នែកមួយនៃកីឡាបាល់ទាត់ ប៉ុន្តែក៏មានហេតុផលដែលយើងបានបណ្តោយឱ្យរបូតចំនួនគ្រាប់បាល់តិចបំផុតនៅក្នុងលីក...
Clyde O'Connell
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

កិច្ចសម្ភាសន៍ជាមួយ Clyde O&#៨២១៧;Connell មុនការប្រកួត

ខ្សែការពារលេខ៤ Clyde O’Connell ប្រាប់ពួកយើងពីការរៀបចំខ្លួនរបស់គាត់សម្រាប់ការប៉ះបឹងកេតថ្ងៃសៅរ៍អាទិត្យនេះ។ តើអ្នកមានអារម្មណ៍បែបណានៅក្នងការហ្វឹកហាត់? តើត្រៀមខ្លួនហើយឬនៅចំពោះការប្រកួតចងសប្តាហ៍នេះ? ខ្ញុំមានអារម្មណ៍ជឿជាក់១០០% ហើយយើងមានការហ្វឹកហាត់ដ៏ល្អណាស់ថ្ងៃនេះ។ ពួកយើងគឺត្រៀមខ្លួនរួចរាល់ហើយ។ តើអ្នកយល់បែបណាចំពោះការប្រកួតថ្ងៃសៅរ៍នេះ? បឹកកេត តែងតែជាក្រមមួយដែលពិបាកពេលប៉ះជាមួយ អ្នកបានឃើញកាលពីប្រកួតមន វាពិតជាតានតឹង ប៉ុន្តែយើងសង្ឃឹមថានឹងអាចទទួលបាន៣ពិន្ទុុរនៅក្នុងការប្រកួតមួយនេះ។ មានពាក្យអ្វី និយាយទៅកាន់អ្នកគាំទ្រយើងទេ? អ្នកគាំទ្រតែងតែអស្ចារ្យគ្រប់រដូវកាល ហើយពួកយើងត្រូវការអ្នកគ្រប់គ្នាគ្រប់ការប្រកួតដែលនៅសល់ទាំង៦នេះ។...
Conor Nestor
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

កិច្ចសម្ភាសន៍មុនការប្រកួតជាមួយ លោក Conor Nestor

លោក Conor Nestor គ្រូបង្វឹករបស់យើងនឹងត្រូវដឹកនាំក្រុមទៅសួរសុខទុក្ខបឹងកេត នៅចុងសប្តាហ៍នេះ។ តោះ មកដឹងពីការរៀបចំសម្រាប់ការប្រកួតដ៏ធំសប្តាហ៍នេះ! នៅចុងសប្តាហ៍នេះ គឺការប្រកួតដំបូងនៃវគ្គកំពូលទាំងបួន ដោយយើងត្រូវលេងទល់នឹងបឹងកេត តើលោកយល់យ៉ាងណាចំពោះការប្រកួតមួយនេះ? បាទ! វាជាការប្រកួតធំមួយដោយក្រុមជើងឯកឆ្នាំ២០១៩ ត្រូវលេងទល់នឹងក្រុមជើងឯកឆ្នាំ២០២០។ វាតែងតែជាការប្រកួតដ៏តានតឹងមួយ នៅពេលយើងលេងនៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ហើយពួកយើងរំពឹងថាវាជាការប្រកួតដ៏ពិបាកមួយទៀតសម្រាប់យើង។ តើមានព័ត៌មានពីក្រុម អាចប្រាប់ពួកយើងបានទេ? ដូចដែលខ្ញុំគិត ពីប្រទេសកម្ពុជាភាគច្រើនពេលនេះក្រុមពួកយើងមានកីឡាករច្រើនដែលកំពុងឈឺដោយសារតែបញ្ហាអាកាសធាតុ។ ប៉ុន្តែខ្ញុំមិនចង់បង្ហាញឈ្មោះ ថានរណានឹងត្រូវខកខានចំណុចនេះឡើយ ហើយពេលនេះយើងមានកីឡាករ៤នាក់...
Conor
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

Conor លើកឡើងជុំវិញការស្មើជាមួយវិសាខា

ការស្មើជាមួយវិសាខា នៅតង់ទី១ យើងពិតជាខកចិត្តចំពោះការបង្កើតកំហុសមួយ និងខ្វះឆន្ទះចំពោះការធ្វើទៅតាមផែនការចំពោះការប្រកួត។ ពួកយើងគួរតែមានបាល់ពិន័យ១១ម៉ែត្រនៅតង់ទី១។ នៅតង់ទី២ យើងគ្រប់គ្រងការប្រកួតទាំងស្រុងតែពុំមានសំណាងក្នុងការរកគ្រាប់បាល់បន្ថែម។ ការរៀបចំចំពោះក្រុមកំពូលទាំង៤ ពួកយើងរៀបចំដូចអ្វីដែលយើងធ្លាប់ធ្វើកាលពីរដូលកាលមុនៗដែរ។ សម្រាប់ពួកយើង យើងចាត់ទុកគូរប្រកួតទាំងអស់ដោយការគោរពបំផុត ហើយយើងផ្តល់គ្រប់យ៉ាងសម្រាប់៣ពិន្ទុរពីគ្រប់ការប្រកួត។...
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

មកស្តាប់គ្រូបង្វឹករបស់យើងនិយាយពីការប្រកួតថ្ងៃសៅរ៍នេះ 👇🏻

ការប្រកួតថ្ងៃសៅរ៍នេះ គឺជាការប្រកួតដ៏រំជួលចិត្តមួយសម្រាប់ក្រុមពួកយើង។ យើងមាន៧ប្រកួតទៀតដែលនៅសល់ពេលនេះ ហើយគ្រប់ការប្រកួតគឺប្រៀបដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រអញ្ចឹង។ សូមសុវត្ថិភាពក្នុងការធ្វើដំណើរមកគាំទ្រពួកយើង។ យើងឆ្ពោះទៅមុខជាមួយគ្នា🙏...
Victor Blasco
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

Victor Blasco ជាប់ជាកីឡាករល្អប្រចាំការប្រកួត ក្នុងជ័យជំនះ៦-០លើអង្គរថាយហ្គឺរ

Victor ជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួត ដែលដាវរាជខៀវទទួលជ័យជំនះក្នុងលទ្ធផល៦-0ទៅលើអង្គរថាយហ្គឺរ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ក្នុងការប្រកួតមួយនេះ រូបគេរកបានមួយគ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួន២លើក។...
Screen Shot at .. AM
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

លោក Conor Nestor និយាយពីការប៉ះអង្គរថាយហ្គឺរល្ងាចនេះ 🔵👇🏻

MC: អរគុណ Conor សម្រាប់ការចូលរួមថ្ងៃនេះ! តើលោកយល់យ៉ាងណាដែរ ចំពោះលទ្ធផលបរាជ័យទល់នឹងណាហ្គា? Conor: ជាការពិតណាស់យើងពិតជាសោកស្តាយចំពោះការចាញ់ និងបាត់បងពិន្ទុរ ក្នុងលក្ខខ័ណ្ឌនៃទម្រង់លេងទាក់ទងនឹងការប្រមូលអារម្មណ៍ពុំបានល្អ ការបង្កើតឱកាស ការប្រកួតវាស្រដៀងគ្នាទៅនឹងការឈ្នះ១០-០ ទល់នឹងគិរីវង្ស និងឈ្នះ ៤-០ ទល់នឹងបឹងកេតដែរ មានឱកាសប៉ុន្មានដែលយើងបង្កើត យើងប៉ះបាល់បានប៉ុន្មានដងនៅក្នុងប្រអប់ និងឱកាសប៉ុន្មានដងនៅក្បែរបន្ទាត់ទីរបស់ណាហ្គា! ការដែលចាញ់ ខ្ញុំគិតថាយើងធ្វើបានល្អច្រើន ពិតជាសោកស្តាយខ្លាំងណាស់។ MC: របូតគ្រាប់បាល់២គ្រាប់...
Screen Shot at .. AM
ក្រុមបាល់ទាត់លីគកំពូលកម្ពុជា

លោក Conor Nestor លើកឡើងពីជុំវិញការប្រកួតជាមួយ Naga World ល្ងាចនេះ

MC: ពួកយើងនឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវណាហ្គាវើលដ៍សប្តាហ៍នេះ តើលោកយល់បែបណាចំពោះការប្រកួត? Conor: ជាការប្រកួដ៏ពិបាកមួយ ដែលកាលពីមុនពួកគេទទួលបានការពិន័យជាច្រើន ហើយការសម្រេចបែបនេះបង្ករផលវិបាកជាច្រើនចំពោះពួកគេ ប៉ុន្តែឥឡូវនេះកីឡាករដែលជាប់ពិន័យទាំងនោះបានត្រឡប់មកវិញហើយ ដែលនឹងធ្វើអោយការប្រកួតនេះនឹងតានតឹងខ្លាំង។ MC: មានព័ត៌មានក្រុមអ្វី ដែលលោកអាចប្រាប់ពួកយើងបានទេ? Conor: ព័ត៌មានក្រុមដែលសំខាន់នោះគឺកាលពីសប្តាហ៍មុនយើងមានកីឡការដល់ទៅ៦នាក់ដែលលេងទាំងឈឺនៅក្នុងការប្រកួត មានបីនាក់ដែលធ្លាក់ខ្លួនឈឺនៅក្នុងថ្ងៃប្រកួត ចំណែកMarcus មិនបានហាត់ទាល់តែសោះសប្តាហ៍មុនដោយសារតែគាត់របួស ហើយសប្តាហ៍នេះយើងកាន់តែពិបាកព្រោះកីឡាករជាច្រើនកំពុងឈឺ តែយ៉ាងណាយើងជឿជាក់ថា កីឡកររបស់យើងនឹងត្រឡប់មកជាទាន់ពេលវេលាច្រើនតាមអាចធ្វើទៅបាន ហើយអ្នកដែលលេងសុទ្ធតែជាកីឡាករស្វាយរៀង យើងនឹងខំប្រឹងប្រែងឲ្យខ្លាំងបំផុត។ MC: ការរកគ្រាប់បាល់របស់យើងសង្កេតឃើញថា...

យើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលដំណឹងពីប្អូនៗដែលមានចំណាប់អារម្មណ៍ចំពោះក្លឹបបាល់ទាត់របស់យើង។ អ្នកអាចផ្ញើអ៊ីមែលមកយើងដោយបំពេញបែបបទខាងក្រោម។